វៀតណាមបន្តសហការជាមួយជប៉ុនក្នុងដំណើការឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិ


វៀតណាមបន្តសហការជាមួយជប៉ុនក្នុងដំណើការឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិ - ảnh 1
វៀតណាមបន្តសហការជាមួយជប៉ុនក្នុងដំណើការឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិ (Image: VNA)

(VOVworld) – នាថ្ងៃទី ៣ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន
ទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាគមការទូតប្រជាជនជប៉ុន (FEC) ដឹក
នាំដោយអនុប្រធានសមាគម លោក Yoshihiko Nakagaki និងជាប្រធាន គណៈកម្មា
ធិការវប្បធម៌ជប៉ុន-វៀតណាម។ ប្រធានរដ្ឋ  Truong Tan Sang បានឲ្យដឹងថា៖ ការផ្តួច
ផ្តើមគំនិតស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរាំងស្កាត់អតិផរណា ដែលវៀតណាមបានអនុវត្ត
 ទទួលបានប្រសិទ្ធភាពដែលបង្ហាញនូវកំរិតកំណើន GDP ៦% ជាមធ្យមក្នុងរយៈ
ពេល ៥ ឆ្នាំកន្លងទៅ។ នាបច្ចុប្បន្ន វៀតណាមប្រមូល ផ្តុំទៅលើការរៀបចំរចនា
សម្ព័​ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្ទេរប្តូររូបសណ្ឋាន​កំណើនដើម្បីសេដ្ឋកិច្ចអភិវឌ្ឍន៍
បានខ្លាំងក្លាថែមទៀត នាពេលខាងមុខ។ លោក Truong Tan Sang បានអះអាងថា
៖ ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងការជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ (ODA)
 របស់ជប៉ុនមិនត្រឹមតែរួមចំណែកដ៏ ធំធេងក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
របស់វៀតណាមក្នុងរយៈពេលកន្លង ទៅប៉ុណ្ណោះទេថែមទាំងនាពេលអនាគត់ផង
ដែរ។ ប្រធានរដ្ឋវៀតណាមបានសង្ឃឹមថា៖ វៀតណាមនឹងបន្តសហការជាមួយ
ជប៉ុនក្នុងដំណើរការឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ។

        រីឯខ្លួនវិញ អនុប្រធានសមាគមពន្លឿនការទូតប្រជាជនជប៉ុន លោក Yoshihiko
 Nakagaki បានសម្តែងគោលបំណងថា៖ វៀតណាមបន្តអនុវត្តគោល នយោបាយ
ត្រឹមត្រូវរបស់ខ្លួនក្នុងកាលៈទេសៈពិភពលោកមានបំរ៉ែបំរួលជាច្រើន នាបច្ចុប្បន្ន។
 ទន្ទឹមនឹងនោះ លោក Yoshihiko Nakagaki បានចាត់ទុកថា៖ នា ពេលខាងមុខ
ការជួបប្រាស្រ័យប្រជាជនជប៉ុន-វៀតណាមគប្បីជំរុញឲ្យបានខ្លាំងក្លាថែមទៀត
រួមចំណែកជួយឲ្យប្រជាជននៃប្រទេសទាំងពីរបង្កើនការយល់ដឹងគ្នាទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ