វៀតណាមបន្តសហការយ៉ាងជិតស្និទ្ធជាមួយ UNICEF ដើម្បីលើកកម្ពស់ និងការពារសិទ្ធិកុមារ

(VOVWORLD) - កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែកុម្ភៈ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
វៀតណាមបន្តសហការយ៉ាងជិតស្និទ្ធជាមួយ UNICEF ដើម្បីលើកកម្ពស់ និងការពារសិទ្ធិកុមារ - ảnh 1ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ថ្លែងមតិក្នុងសម័យប្រជុំ។ (រូបថត៖ VOV)

ថ្លែងមតិក្នុងសម័យប្រជុំ ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចែករំលែកអំពីលទ្ធផលលេចធ្លោដែលវៀតណាមសម្រេចបានក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ ចាប់តាំងពីគណៈកម្មការប្រតិបត្តិ UNICEF បានអនុម័តលើកម្មវិធីជាតិរបស់វៀតណាមក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិជាច្រើននាពេលបច្ចុប្បន្ន សន្តិភាពគឺជាតម្រូវការចម្បងសម្រាប់ការអភិវឌ្ឍន៍ និងវិបុលភាពរបស់ប្រជាជន រួមទាំងកុមារផងដែរ។

លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា អង្គការ UNICEF ត្រូវសម្របសម្រួលជាមួយភ្នាក់ងារផ្សេងទៀតនៃប្រព័ន្ធអង្គការសហប្រជាជាតិ ខិតខំដើម្បីគោលដៅថា កូនចៅជំនាន់ក្រោយរស់នៅប្រកបដោយសន្តិភាពនិងមានឱកាសអភិវឌ្ឍន៍។ ក្នុងឱកាសនេះដែរ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងសារជាថ្មីថា លោកនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ UNICEF ដើម្បីលើកកម្ពស់ និងការពារសិទ្ធិកុមារ។

នាយកប្រតិបត្តិ UNICEF លោកស្រី Henrietta Fore បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់វៀតណាមក្នុងការថែទាំនិងការពារសិទ្ធិកុមារ ដោយអះអាងថាអង្គការ UNICEF នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងវិស័យនេះនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ