វៀតណាមបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ ៥ យ៉ាងនៃការបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត

(VOVWORLD) - គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 បានឯកភាពថា ត្រូវអនុវត្តន៍ដោយខ្ជាប់ខ្ជួននូវគោលការណ៍ ៥ យ៉ាង នៃការបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំង COVID-19 ដែលត្រូវបានអនុវត្តតាំងពីដើមរដូវរាតត្បាត។
វៀតណាមបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ ៥ យ៉ាងនៃការបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត  - ảnh 1 កងកម្លាំងមុខងារកំពុងបាញ់សម្លាប់មេរោគនៅភូមិ Ha Loi (នៃស្រុក Me Linh) (រូបថតៈ TTXVN)

យោងតាមព័ត៌មានពី គណៈកម្មាធិ ការជាតិដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 ថា គិតត្រឹមថ្ងៃទី ៩ ខែមេសា ប្រទេស វៀតណាមមិនទាន់រកឃើញ ករណីណា មួយទៀតដែលវិជ្ជមាន ចំពោះវីរុស SARS-CoV-2 ឡើយ។ ហេតុដូច្នេះចំនួនករណីឆ្លងនៅវៀតណាម នៅតែមានត្រឹម ២៥១ នាក់ ក្នុងនោះអ្នកជំងឺ ១២៦ នាក់ត្រូវបានព្យាបាលជាសះស្បើយ។ តាមគម្រោង នឹងមានចំនួនករណីបន្ថែមទៀត ត្រូវបានប្រ កាសចាកចេញពីមន្ទីរពេទ្យនៅក្នុងថ្ងៃទី ៩ ខែមេសានេះ។

មុននោះ នាថ្ងៃទី ៨ ខែមេសា គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 បានឯកភាពថា ត្រូវអនុវត្តន៍ដោយខ្ជាប់ខ្ជួននូវគោលការណ៍ ៥ យ៉ាង នៃការបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំង COVID-19 ដែលត្រូវបានអនុវត្តតាំងពីដើមរដូវរាតត្បាត នោះគឺ៖ រាំងស្កាត់ រកឃើញ ដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា  កំណត់ទីតាំងរីករាលដាលជំងឺ  និងកម្ចាត់ជំងឺ។ នេះជាយុទ្ធសាស្ត្រមួយដែលមិនផ្លាស់ប្តូរ ត្រូវ តែអនុវត្តឱ្យបានម៉ឺងម៉ាត់ ហើយត្រូវប្រយ័ត្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ