វៀតណាមបន្តអំពាវនាវឲ្យមានបទឈប់បាញ់នៅហ្គាហ្សា

(VOVWORLD) - កាលពីថ្ងៃទី ២៣ ខែមករា (ម៉ោងក្នុងស្រុក) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ   បានបើកសម័យប្រជុំពិភាក្សាតាមកាលកំណត់នៅថ្នាក់រដ្ឋមន្ត្រីលើប្រធានបទ "ស្ថានភាពមជ្ឈិមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីន"។
វៀតណាមបន្តអំពាវនាវឲ្យមានបទឈប់បាញ់នៅហ្គាហ្សា - ảnh 1អគ្គទីប្រឹក្សា Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

ថ្លែងមតិក្នុងកិច្ចពិភាក្សានេះ អគ្គទីប្រឹក្សា លោក Nguyen Hoang Nguyen អនុប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីស្ថានភាពដ៏ស្មុគស្មាញដែលកំពុងបន្តរីករាលដាលនៅមជ្ឈិមបូព៌ា ជាពិសេសគឺជម្លោះដែលកំពុងកើនឡើងនៅតំបន់តំបន់ហ្គាហ្សាស្ទ្រីប ។ តំណាងវៀតណាមបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់បទឈប់បាញ់ជាបន្ទាន់; ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពតាមច្បាប់អន្តរជាតិ អនុវត្តការអត់ធ្មត់ជាអតិបរមា ជៀសវាងសកម្មភាពណាមួយដែលបង្កឱ្យមានភាពតានតឹង ឬអំពើហិង្សា និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនាដោយសន្តិវិធី; អំពាវ នាវឱ្យក្រុមប្រឹក្សាសន្តិសុខពង្រឹងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយ វិបត្តិជាបន្ទាន់។

លោក Nguyen Hoang Nguyen បានអះអាងសារជាថ្មីអំពីគោលជំហររបស់វៀត ណាមក្នុងការគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះដំណោះស្រាយរដ្ឋពីរ ជាមួយការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ រួមរស់ដោយសន្តិភាពជាមួយរដ្ឋអ៊ីស្រាអែលដែលមានព្រំដែនមុនឆ្នាំ ១៩៦៧ និងជាមួយហ្សេរុយសាឡឹមខាងកើតជារដ្ឋធានី ស្របតាមសេចក្តីសម្រេចពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។ នៅក្នុងកិច្ចប្រជុំនោះផងដែរ ប្រទេសទាំងអស់បានសម្តែងការព្រួយបារម្ភអំពីហានិភ័យនៃជម្លោះរីករាលដាល និងវិបត្តិមនុស្សធម៌កាន់តែខ្លាំងឡើងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ ជៀសវាងភាពតានតឹងកើនឡើង និងផ្តោតលើការកែលម្អជីវភាពរស់នៅរបស់ជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ ប្រទេសនានាក៏បានអះអាងពីសារៈសំខាន់នៃការអនុវត្តដំណោះស្រាយពាក់ព័ន្ធចំនួនពីរដែលទើបបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័ត; អំពាវនាវឱ្យចាប់ផ្តើមការចរចាសន្តិភាពឡើងវិញដោយឈរលើមូលដ្ឋាននៃដំណោះស្រាយ "រដ្ឋពីរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ