វៀតណាម​បន្ត​អះអាង​ជំហរឥតងាករេស្ដីពីបញ្ហា​ប៉ាឡេស្ទីន

(VOVWORLD) - តំណាងវៀតណាមក៏បានអះអាងការគាំទ្រតួនាទីយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធនានាក្នុងដំណើរការសន្តិភាព ក្នុងនោះមានការខិតខំប្រឹងប្រែងការទូតរបស់ក្រុម Quad និងគំនិតផ្ដួចផ្ដើមសន្តិភាពអារ៉ាប់។
វៀតណាម​បន្ត​អះអាង​ជំហរឥតងាករេស្ដីពីបញ្ហា​ប៉ាឡេស្ទីន - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VNA)

កាលពីថ្ងៃទី ២៨ ខែតុលា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីន ដោយមានការចូលរួមរបស់តំណាងប្រទេសចំនួន ៤៦ សហភាពអឺរ៉ុប និង សម្ព័ន្ធអារ៉ាប់។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពអំពើហិង្សាបន្តកើនឡើង ជាពិសេសគឺនៅតំបន់ West Bank។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ប្រជាជនទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីនចាំបាច់ត្រូវទទួលបានវិធានការការពារដូចគ្នា ព្រមទាំងអំពាវនាវឱ្យភាគីទាំងអស់ ជាពិសេសគឺអាជ្ញាធរអ៊ីស្រាអែលអត់ធ្មត់ ដើម្បីជៀសវាងការញុះញង់អំពើហិង្សាបន្ថែមទៀត។

ទាក់ទិននឹងដំណោះស្រាយនាពេលខាងមុខ ប្រធានស្ថានបេសកកម្មវៀតណាមបានចាត់ទុកថា ភាគីពាក់ព័ន្ធនានា ជាពិសេសគឺអ៊ីស្រាអែលចាំបាច់ត្រូវអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្ដីសម្រេចចិត្តលេខ ២៣៣៤ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ឈប់សកម្មភាពពង្រីក សាងសង់ទីលំនៅដ្ឋានថ្មី បញ្ឈប់ការបំផ្លាញផ្ទះសម្បែង និងបណ្តេញជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank ក្នុងនោះមានទីក្រុង ក្រុងយេរូសាឡឹមខាងកើតផងដែរ។

តំណាងវៀតណាមក៏បានអះអាងការគាំទ្រតួនាទីយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធនានាក្នុងដំណើរការសន្តិភាព ក្នុងនោះមានការខិតខំប្រឹងប្រែងការទូតរបស់ក្រុម Quad និងគំនិតផ្ដួចផ្ដើមសន្តិភាពអារ៉ាប់។ វៀតណាមអបអរសាទរចំពោះសេចក្ដីប្រកាសនាពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលស្ដីពីការគាំទ្រដំណោះស្រាយរដ្ឋពីរ និងអបអរសាទរចំពោះការដែលបណ្ដាអង្គការរបស់ជនប៉ាឡេស្ទីនសម្រេចបានកិច្ចព្រមព្រៀងនៅអាល់ហ្សេរីនាពេលថ្មីៗនេះ ក្នុងនោះឯកភាពគ្នាអំពីការរៀបចំការបោះឆ្នោតនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ