វៀតណាមបានបង្កើតដោយជោគជ័យ រ៉ូបូតបោសសម្អាតនិងសម្លាប់មេរោគតាមកំរាលឥដ្ឋ

(VOVWORLD) - រ៉ូបូតទាំងនេះ អាចប្រតិបត្តិការនៅតាមទីកន្លែងដាក់នៅដាច់ដោយឡែក ជំនួសឲ្យកម្លាំងបុគ្គលិកសុខាភិបាល ដោយសម្អាតកំរាលឥដ្ឋនិងសម្លាប់មេរោគបណ្តាលឡើងជំងឺរាតត្បាត COVID-19។

វៀតណាមបានបង្កើតដោយជោគជ័យ រ៉ូបូតបោសសម្អាតនិងសម្លាប់មេរោគតាមកំរាលឥដ្ឋ - ảnh 1 រ៉ូបូតបោសសម្អាតនិងសម្លាប់មេរោគបានពង្រីកប្រសិទ្ធភាពរបស់ខ្លួននៅមន្ទីរពេទ្យត្រូពិកមជ្ឈិមមូលដ្ឋានទី ២

ក្នុងអំឡុងពេលតែជាង ២ សប្តាហ៍ប៉ុណ្ណោះ អ្នកវិទ្យាសាស្ត្រវៀតណាមបានបង្កើតដោយជោគជ័យនូវ រ៉ូបូត បោសសម្អាត និងសម្លាប់មេរោគតាមកំរាលឥដ្ឋ។ រ៉ូបូតទាំងនេះ អាចប្រតិបត្តិការ នៅតាមទីកន្លែងដាក់នៅដាច់ដោយឡែក ជំនួសឲ្យកម្លាំងបុគ្គលិកសុខាភិបាល ដោយសម្អាតកំរាលឥដ្ឋនិងសម្លាប់មេរោគបណ្តាលឡើងជំងឺរាតត្បាត COVID-19។

កាលពីថ្ងៃទី ១៥ ខែមេសា នៅមន្ទីរពេទ្យត្រូពិកមជ្ឈិម សាខា Kim Chung នៃទីក្រុងហាណូយ រ៉ូបូត បោសសម្អាត និងសម្លាប់មេរោគតាមកំរាលឥដ្ឋ ដែលមានឈ្មោះថា NaRoVid-1 ត្រូវបានសាកល្បងធ្វើប្រតិបត្តិការ។ រ៉ូបូតនេះអាចផ្ទុកនូវសារធាតុរាវសម្លាប់មេរោគបានរហូតដល់ទៅ ១០ លីត្រ ក្នុងមួយប្រតិបត្តិការ ហើយធ្វើការជាបន្តបន្ទាប់រយៈពេល ២ ម៉ោងផងដែរ។ ដោយបានបំពាក់ឧបករណ៍ចាប់សញ្ញា បានជារ៉ូបូតនេះ អាចផ្លាស់ទីដោយស្វ័យប្រវត្តិ និងអាចជៀសវាងឧបសគ្គទាំងអស់នៅតាមផ្លូវ។ ជាពិសេសរ៉ូបូតអាចសម្លាប់មេរោគខ្លួនឯង មុនពេលចាកចេញពីបន្ទប់នៅដាច់ដោយឡែក។  លើសពីនេះទៀត NaRoVid-1 ក៏មានចលនារាងជារង្វង់ ដោយមនុស្សបញ្ជា ហើយអាចត្រឡប់ទៅទីតាំងសាកថ្មដោយស្វ័យប្រវត្តិ បន្ទាប់ ពីចុងបញ្ចប់នៃប្រតិបត្តិការរបស់ខ្លួន។

នាពេលខាងមុខ ក្រុមការងារនឹងបន្តថាកែលំអររ៉ូបូតដើម្បីឆ្លើយតបនឹងដំណើរការប្រតិបត្តការជាក់ស្តែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ