វៀតណាមបានបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ១៧០ លានដូស ដើម្បី​ចាក់ជូនប្រជាពលរដ្ឋ

(VOVWORLD) - នារសៀលថ្ងៃទី ៣ មិថុនា នៅទីក្រុងហាណូយ ក្នុងសន្និសីទកាសែតរដ្ឋាភិបាលប្រចាំខែឧសភានោះ រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Tran Van Son បានអះអាងថា វៀតណាមបានបញ្ជាទិញ វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ១៧០ លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋ។
វៀតណាមបានបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ១៧០ លានដូស ដើម្បី​ចាក់ជូនប្រជាពលរដ្ឋ - ảnh 1សន្និសីទកាសែតរដ្ឋាភិបាលប្រចាំខែឧសភា

ដើម្បីមានវ៉ាក់សាំងជូនប្រពលរដ្ឋឲ្យបានឆាប់រហ័សនោះ រដ្ឋាភិបាលបានលើកទឹកចិត្តដល់មូលដ្ឋាន សហគ្រាសដែលមានលក្ខខ័ណ្ឌទាំងអស់ចូលរួមបញ្ជាទិញប្រភពវ៉ាក់សាំង និងយន្តការគ្រប់គ្រងគុណភាពវ៉ាក់សាំង។ អំពីល្បឿននាំចូលវ៉ាក់សាំងនៅវៀតណាមនោះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Truong Quoc Cuong បានប្រាប់ឲ្យដឹងថា ក្រសួងសុខាភិបាលទទួលបានភារកិច្ចនាំចូលវ៉ាក់សាំងចំនួន ១៥០ លានដូស ដើម្បីចាក់ជូនប្រជាជន ៧០% នៃចំនួនប្រជាជន ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ លោក Truong Quoc Cuong បានសង្កត់ធ្ងន់ថា ចាប់ពីខែសីហាតទៅ វៀតណាមនឹងទទួលបានប្រភពវ៉ាក់សាំងយ៉ាងច្រើន៖ “ក្រុមហ៊ុន Pfizer បានសន្យាបញ្ជូនវ៉ាក់សាំងចំនួន ១៥,៥ លានដូសក្នុងត្រីមាសទី ៣ ឆ្នាំ ២០២១ និងចំនួនវ៉ាក់សាំងស្រដៀងនេះក្នុងត្រីមាស់ទី ៤។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន AstraZeneca និង យន្តការ Covax បានសន្យាផ្តល់វ៉ាក់សាំងប្រមាណ ៣០ លានដូស។ លើសពីនេះទៅទៀត ភាគីរុស្ស៊ីក៏បានសន្យាផ្ដល់វ៉ាក់សាំងចំនួន ២០ លានដូសដល់វៀតណាមដែរ។ ដូច្នេះ យើងបានបញ្ជាទិញវ៉ាក់សាំងសរុបប្រមាណ ១៧០ លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ