វៀតណាមបានបញ្ជូនអ្នកជំនាញនិងជួយឧបត្ថម្ភឧបករណ៍សម្ភារៈវេជ្ជសាស្ត្រសម្រាប់ជួយក្រសួងការពារជាតិឡាវបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត

(VOVWORLD) -  នាព្រឹកថ្ងៃទី ៣ ឧសភា នៅច្រកទ្វារព្រំដែនអន្តរជាតិ Cau Treo (Ha Tinh) - Nam Pao (Bolikhamxay) បានប្រព្រឹត្តទៅពិធីប្រគល់ឧបករណ៍សម្ភារៈវេជ្ជសាស្ត្រនិងបញ្ចូនអ្នកជំនាញវៀតណាមទៅជួយកងទ័ពឡាវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។

វៀតណាមបានបញ្ជូនអ្នកជំនាញនិងជួយឧបត្ថម្ភឧបករណ៍សម្ភារៈវេជ្ជសាស្ត្រសម្រាប់ជួយក្រសួងការពារជាតិឡាវបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត - ảnh 1ឧត្តមសេនីយ៍ត្រី Nguyen Hung Thang អញ្ជើញប្រគល់ឧបករណ៍សំភារៈផ្គត់ផ្គង់វេជ្ជសាស្ត្ររដល់កងទ័ពឡាវសម្រាប់បង្ការទប់ស្កាត់ជំងឺរាតត្បាត(រូបថត៖ VOV)

តាងនាមក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ត្រី Nguyen Hung Thang អនុប្រធាន - អគ្គសេនាធិការនៃអគ្គនាយកដ្ឋានភស្តុភារ បានប្រគល់ជូនតំណាងក្រសួងការពារជាតិឡាវលោកឧត្តមសេនីយ៍ទោ Khamphet Sinanone ប្រធាន- អគ្គនាយកដ្ឋានភ័ស្តុភារកងទ័ពប្រជាជនឡាវនូវឧបករណ៍ បរិក្ខារបង្ការប្រយុទ្ធប្រឆាំងជំងឺរាត្បាតកូវីដ ១៩ ដែលមានតម្លៃសរុប ៣ ពាន់លានដុង។ ទន្ទឹមនឹងឧបករណ៍និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត ក្រសួងការពារប្រទេសវៀតណាមក៏បានបញ្ជូនអ្នកជំនាញចំនួន ៤ នាក់ ដែលមានបទពិសោធន៍ក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត ទៅជួយដល់កងកម្លាំងពេទ្យរបស់កងទ័ពឡាវ ក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតផងដែរ។ ចែករំលែកក្នុងពិធីនេះឧត្តមសេនីយ៍ត្រី Nguyen Hung  Thang បានអះអាងថា៖ “ជាមួយនឹងក្រុមជំនាញដែលមានបទពិសោធនេះ វៀតណាមនឹងជួយប្រទេសមិត្តឡាវក្នុងការព្យាបាល ការធ្វើតេស្តនិងការសង្គ្រោះបន្ទាន់។ ទាំងនេះគឺជាមុខវិជ្ជាសំខាន់ៗដែលប្រទេសមិត្តឡាវពិតជាត្រូវការនៅពេលនេះ។ សង្ឃឹមថា វៀតណាមនឹងចូលរួមជាមួយប្រជាជនឡាវ ជួយប្រទេសឡាវក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត”។

តាងនាមក្រសួងការពារជាតិឡាវ ឧត្តមសេនីយ៍ទោ Khamphet Sinanone បានថ្លែងអំណរគុណដល់កងទ័ពប្រជាជនវៀតណាម ដែលបានចែករំលែកនិងផ្តល់ជំនួយទាន់ពេលវេលាសម្រាប់ការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតរបស់ក្រសួងការពារជាតិឡាវ។ នេះគឺជាការបង្ហាញយ៉ាងរស់រវើកនូវស្មារតីមិត្តភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងកងទ័ពនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោកបានសន្យាថា នឹងសម្របសម្រួលឱ្យបានឆាប់រហ័សការអនុវត្ត ការបណ្តុះបណ្តាលនិងការកសាងសមត្ថភាពសម្រាប់ក្រុមគ្រូពេទ្យនិងវេជ្ជបណ្ឌិតក្នុងប្រព័ន្ធមន្ទីរពេទ្យយោធាដោយប្រើប្រាស់ឧបករណ៍ទាំងនេះយ៉ាងមានប្រសិទ្ធិភាពក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត រួមចំណែករុញថយក្រោយជំងឺក៏ដូចជា ការពារសុវត្ថិភាពនិងសុខភាពសម្រាប់កម្មាភិបាលនិងយុទ្ធជនក្នុងជួរកងទ័ពឡាវនិយាយដោយឡែកនិងប្រជាជនឡាវនិយាយរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ