វៀតណាមបានប្រកាសជើងហោះហើរដឹកពលរដ្ឋ វិលត្រឡប់មកប្រទេសពីឥណ្ឌូនេស៊ីវិញ

(VOVWORLD) - ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីកំពុងសហ ការជាមួយអាជ្ញាធរក្នុងប្រទេស ដើម្បីរៀបចំជើងហោះហើរដឹកពលរដ្ឋ វៀតណាមនៅឥណ្ឌូនេស៊ីវិលត្រឡប់មក វៀតណាមវិញដោយហេតុផលចាំបាច់ពិសេស។
វៀតណាមបានប្រកាសជើងហោះហើរដឹកពលរដ្ឋ វិលត្រឡប់មកប្រទេសពីឥណ្ឌូនេស៊ីវិញ - ảnh 1 ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី

ស្ថានទូតវៀតណាម ប្រចាំនៅឥណ្ឌូនេស៊ីនាថ្ងៃទី ១៩ ខែមេសា បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយស្ដីអំពី ជើងហោះហើរ ដឹកពលរដ្ឋ វិលត្រឡប់មកប្រទេសវិញ។ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីកំពុងសហ ការជាមួយអាជ្ញាធរក្នុងប្រទេស ដើម្បីរៀបចំជើងហោះហើរដឹកពលរដ្ឋ វៀតណាមនៅឥណ្ឌូនេស៊ីវិលត្រឡប់មក វៀតណាមវិញដោយហេតុផលចាំបាច់ពិសេស។ មុខសញ្ញាអាទិភាពរួមមាន កុមារ សិស្សានុសិស្ស អាយុក្រោម ១៨ ឆ្នាំ និស្សិតនៅអន្តេវាសិកដ្ឋានដែលត្រូវបិទទ្វារ មនុស្សវ័យចំណាស់ អ្នកព្យាបាលជំងឺនៅឥណ្ឌូនេស៊ី ដែលមានជំងឺប្រចាំកាយ (ទឹកនោមផ្អែម ជំងឺបេះដូង មហារីក) អ្នកកាន់ទិដ្ឋាការផុតកំណត់ស្នាក់នៅឥណ្ឌូនេស៊ី ជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ