វៀតណាមបានរកឃើញករណីឆ្លង Covid-19ថ្មីចំនួន៤ករណី
(VOVWORLD) - គិតចាប់ពីម៉ោង ៦ ព្រឹកថ្ងៃទី ៤ ខែឧសភា វៀតណាមបានរកឃើញករណីឆ្លងជំងឺ Covid-19 ចំនួន៤ករណីទៀត; ក្នុងនោះមាន២ករណីនាំចូល បានធ្វើចត្តាឡីស័កនៅខែត្តអានយ៉ាង; ហើយ២ករណីឆ្លងក្នុងប្រទេសបានរកឃើញនៅទីក្រុង Ha Noi និង Da Nang ។
បិទខ្ទប់តំបន់ដែលរកឃើញករណីវិជ្ជមានចំពោះវីរុស SARS-CoV-2។ (រូបថត៖ VNA) |
បច្ចុប្បន្ននេះវៀតណាមមានអ្នកជំងឺចំនួន ២៩៨៥ នាក់ ក្នុងនោះ ១៦០៧ ករណីឆ្លងជំងឺ Covid-19 ក្នុងប្រទេស។ ចំនួនករណីឆ្លងថ្មីគិតចាប់ពីថ្ងៃទី ២៧ ខែមេសាដល់បច្ចុប្បន្ននេះមានចំនួន ៣៧ ករណី។ រហូតមកដល់ពេលនេះវៀតណាមបានព្យាបាលជាសះស្បើយអ្នកឆ្លងជំងឺ Covid-19 ចំនួន ២៥៤៩ នាក់។ ហើយករណីស្លាប់មាន ៣៥ នាក់។
ក្នុង២ករណីដែលទើបបានរកឃើញគឺ បុរសអាយុ២៨ឆ្នាំ ជាអ្នកជំងឺទី២៩៨២ នៅ ទីក្រុង Da Nang មានលទ្ធផលវិជ្ជាមាន Covid-19 នៅថ្ងៃទី៣ខែឧសភា កំពុងបានព្យាបាលនៅមន្ទីរពេទ្យសួត Da Nang។ បុរសអាយុ២៦ឆ្នាំ ជាអ្នកជំងឺទី២៩៨៥ នៅ ទីក្រុង Ha Noi ដែលអង្គុយជិតអ្នកជំនាញជនជាតិចិន ២ នាក់(ដេលចូលមកប្រទេសនិងធ្វើចត្តាឡីស័កចាប់ពីថ្ងៃ០៩-២៣ខែមេសា) តាមជើងហោះហើរ VN160 ពីទីក្រុង Da Nang ដល់ទីក្រុង Ha Noi កំពុងធ្វើចត្តាឡីស័កនិងបានព្យាបាលនៅមន្ទីរពេទ្យត្រូពិកមជ្ឈិមនៅ ស្រុក Dong Anh ទីក្រុង Ha Noi៕