វៀតណាមបានរកឃើញករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៦ ករណីទៀតដែលនាំចំនួនករណីឆ្លងសរុបកើនឡើងដល់ ៥៣ នាក់

(VOVWORLD) -  នារសៀលនាថ្ងៃទី ១៤ ខែមីនា បន្ទាប់ពីមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ២ ត្រូវបានប្រកាសនៅថ្ងៃដដែលនោះ ក្រសួងសុខាភិបាលទទួលបាននូវព័ត៌មានស្តីពីលទ្ធផលធ្វើតេស្តពីវិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាតនិងវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងហូជីមិញ លើករណីឆ្លងថ្មីចំនួន ៤ ទៀតដែលនាំអោយចំនួនករណីឆ្លងសរុបកើនឡើងដល់ ៥៣ នាក់។

ករណី ៥០ និង ៥១ ស្ថិតនៅក្នុងទីក្រុងហាណូយ។ ករណីទី ៥០ ជាអ្នកជំងឺភេទប្រុសអាយុ ៥០ ឆ្នាំ។ អ្នកជំងឺម្នាក់នេះបានត្រឡប់មកពីទីក្រុងប៉ារីស នៅថ្ងៃទី ៩ ខែមីនា។ អ្នកជម្ងឺលេខ ៥១ ជាស្ត្រី អាយុ ២២ ឆ្នាំ ជានិស្សិតអន្តរជាតិនៅអឺរ៉ុប ចាប់ពីថ្ងៃទី ២៣ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា អ្នកជំងឺម្នាក់នេះបានឆ្លងកាត់ប្រទេសជាច្រើន។ បច្ចុប្បន្ននេះ អ្នកជម្ងឺលេខ ៥០ និង ៥១ កំពុងសម្រាកនៅមន្ទីរពេទ្យជម្ងឺត្រូពិកសាខា Dong Anh ហើយសុខភាពរបស់ពួកគេមានស្ថេរភាព។

អ្នកជម្ងឺលេខ ៥២ ភេទស្រី អាយុ ២៤ ឆ្នាំ ស្ថិតនៅទីក្រុង Ha Long ខេត្ត Quang Ninh។ អ្នកជំងឺជាអ្នកដំណើរនៅលើជើងហោះហើរពីទីក្រុងឡុងដ៍មកកាន់ប្រទេសវៀតណាម នៅថ្ងៃទី ៩ ខែមីនា។ បច្ចុប្បន្ននេះ អ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យយោធាសាខាទី ២  ក្នុងខេត្ត Quang Ninh ហើយស្ថានភាពសុខភាពមានស្ថេរភាព។

អ្នកជម្ងឺលេខ ៥៣ (ភេទប្រុស) អាយុ ៥៣ ឆ្នាំ សញ្ជាតិសាធារណរដ្ឋឆែក។ ក្នុងអំឡុងពេលស្នាក់នៅក្នុងសាធារណរដ្ឋឆែក អ្នកជំងឺមានទំនាក់ទំនងជាមួយជនជាតិអ៊ីតាលី។ នាថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០ អ្នកជំងឺបានចូលអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ហើយស្នាក់នៅទីក្រុងហូជីមិញ។ បច្ចុប្បន្ន អ្នកជម្ងឺត្រូវបានព្យាបាលនៅមន្ទីរពេទ្យជម្ងឺត្រូពិចក្នុងទីក្រុងហូជី មិញ។

មុននោះ នៅវេលាម៉ោង ១៣ នាថ្ងៃទី ១៤ ខែមីនា វិទ្យាស្ថានប៉ាស្ទ័រ Nha Trang បានអោយដឹងថា សំណាកដែល មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺនៃខេត្ត Thua Thien Hue បានផ្ញើរមក គឺវិជ្ជមាន SARS-CoV-2 ដែលនាំអោយចំនួនករណីឆ្លង COVID-19 នៅវៀតណាមឡើងដល់ ៤៩នាក់។ អ្នកជំងឺភេទប្រុស អាយុ ៧១ ឆ្នាំ សញ្ជាតិអង់គ្លេស ជាប្តីនិងមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកជម្ងឺទី ៣០។

រហូតមកដល់ពេលនេះ វៀតណាមមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៥៣ ក្នុងនោះ ១៦ នាក់បានជាសះស្បើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ