វៀតណាមបានរកឃើញរូងភ្នំភ្លើងវែងបំផុតនៅអាស៊ី-អាគ្នេយ៍


វៀតណាមបានរកឃើញរូងភ្នំភ្លើងវែងបំផុតនៅអាស៊ី-អាគ្នេយ៍ - ảnh 1
វៀតណាមបានរកឃើញរូងភ្នំភ្លើងវែងបំផុតនៅអាស៊ី-អាគ្នេយ៍ (VOV)

        Vovworld-នាព្រឹកថ្ងៃទី២៦ធ្នូនៅទីក្រុងហាណូយ អគ្គនាយកដ្ឋានប្រថពី​វិភាគ
និងផលរ៉ែវៀតណាម (ក្រសួងធនធាននិងបរិស្ថាន) បានរៀបចំសន្និសីទ​កាសែត
ប្រកាសលទ្ធផលពិនិត្យរូងភ្នំភ្លើងនៅឃុំ Buon Choah ស្រុក Krong No ខេត្ត Dak
Nong។ ប្រធានអគ្គនាយកដ្ឋានប្រថពីវិភាគនិងផលរ៉ែលោក Nguyen Van Thuan បាន
ឲ្យដឹងថា នេះជាលើកដំបូងដែលវៀតណាមរកឃើញប្រព័ន្ធ​រូង​ភ្នំភ្លើងដែលបាន
បង្កើតមុននេះរាប់លានឆ្នាំ។ ប្រព័ន្ធរូងភ្នំភ្លើងត្រូវបានរកឃើញ​នៅ​ខេត្ត Dak Nong
មានប្រវែង២៥គីឡូម៉ែត្រដោយមានរូងភ្នំធំតូចជាច្រើន។ ក្នុងនោះរូងភ្នំ C៧​ជារូងភ្នំ
ភ្លើងមានប្រវែងជាង១គីលូម៉ែត្រត្រូវបានវាយតំលៃជា​រូង​ភ្នំវែងបំផុតនៅអាស៊ី-
អាគ្នេយ៍។ លោក Tran Phuong លេខារងគណៈ​កម្មាធិការបក្សខេត្ត Dac Nong បានឲ្យ
ដឹងថា៖

        “ដំបន់រូងភ្នំ Krong No ត្រូវបានរកឃើញចាប់ពីឆ្នាំ២០០៧មក ក្នុងដំណើរ​ការ
​​ស្រាវជ្រាវដល់ឥឡូវនេះ យើងអាចឃើញនូវតំលៃនៃរូងភ្នំនេះ។​ខេត្តនឹងមាន​គំរោង
ការស្រាវជ្រាវរៀបចំផែនការដើម្បីស្នើរស្ថាប័នមានសមត្ថកិច្ចទទួលស្គាល់រូងភ្នំ Krong
No ជាសួនឧទ្យានប្រថពីវិភាគជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ