វៀតណាមបានរៀបចំការចរចារអន្តរជាតិស្ដីពីសិទ្ធិកុមារនិងនារីនៅអ.ស.ប

វៀតណាមបានរៀបចំការចរចារអន្តរជាតិស្ដីពីសិទ្ធិកុមារនិងនារីនៅអ.ស.ប - ảnh 1
វៀតណាមបានរៀបចំការចរចារអន្តរជាតិស្ដីពីសិទ្ធិកុមារនិងនារីនៅអ.ស.ប (VOV)


        Vovworld-នាថ្ងៃទី១៦មិថុនានៅខាងក្រៅសម័យប្រជុំសាមញ្ញលើកទី២៩​ក្រុម​
ប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅក្រុង Geneva (ស្វីស) វៀត​ណាមបាន
រៀបចំកិច្ចចរចារអន្តរជាតិស្ដីពីការលុបបំបាត់អំពើរបណ្ដាលគ្រោះថ្នាក់​ចំពោះកុមារ
ដោយមានការចូលរួមរបស់វាគ្មិនមកពីគណៈកម្មាធិការអនុសញ្ញា​ស្ដីពីសិទ្ធិកុមារ
(CRC) និងអនុសញ្ញាលុបបំបាត់ការរើងអើងប្រឆាំងនឹងនារី (CEDAW) ជាដើម។
ថ្លែងមតិនៅពិធីចរចារនេះ ឯកអគ្គរដ្ឋទូត Nguyen Trung Thanh ប្រធាន​គណៈប្រតិភូវៀតណាមអមអ.ស.បនៅក្រុង Geneva បានសង្កត់ធ្ងន់ទៅ​លើការខំប្រឹងប្រែងរបស់
បណ្ដាប្រទេសនាពេលកន្លងទៅសំដៅការពារសិទ្ធិរបស់នារីនិងកុមារតាមរយៈការ
អនុវត្តអនុសញ្ញាទាក់ទិននានា។ លោក Nguyen Trung Thanh បានអំពាវនាវបណ្ដា
ប្រទេសយកចិត្តទុកដាក់ទៅលើសំណើររបស់គណៈ​កម្មាធិការអនុសញ្ញាទទួល
បន្ទុកអំពីអំពើររំលោភទៅលើសិទ្ធិកុមារ ពិសេសគឺកុមារី។ ឧទ្ទេសនាមអំពីស្ថានភាព
ទាក់ទិនដល់សមភាពភេទនិងសិទ្ធិ​កុមារនៅវៀតណាម ឯកអគ្គរដ្ឋទូត Nguyen Trung
Thanh បានអះអាងយ៉ាង​ខ្លាំងក្លាទៅលើកិច្ចសន្យារបស់វៀតណាមក្នុងការកសាង
ច្បាប់គោលនយោបាយ​និងវិនិយោគប្រភពកំលាំងដើម្បីអនុវត្តគោលការណ៍ជាក់
ស្ដែងសំដៅដោះស្រាយការសាកល្បងក្នុងវិស័យនេះ។

សិទ្ធិកុមារនិងសិទ្ធិនារីជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់របស់វៀតណាម
ដូចជាបានបង្ហាញក្នុងកិច្ចសន្យាស្ម័គ្រចិត្តខណៈពេលឈរឈ្មោះជាបេក្ខជននិងជាប់
ឆ្នោតក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០១៤-២០១៦​ដោយមាន​សម្លេង​គាំទ្រខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ