វៀតណាមបានរៀបចំជើងហោះហើរចំនួន ៥៥ ជើង ដើម្បីបញ្ចូនពលរដ្ឋចំនួន ១៣.៣២៣ នាក់នៅឯបរទេសវិលត្រឡាប់មកមាតុភូមិវិញ
(VOVWORLD) - ចាប់ពីថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០ វៀតណាមបានរៀបចំជើងហោះហើរចំនួន ៥៥ ជើង ហើយពលរដ្ឋវៀត ណាមចំនួន ១៣.៣២៣ នាក់ បានវិលត្រឡប់មកមាតុភូមិវិញ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang |
នារសៀលថ្ងៃទី ១៦ ខែកក្កដា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ របស់ក្រសួងការបរទេស អ្នកនាំពាក្យក្រ សួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ “ក្រោមការដឹកនាំ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេសរបស់នាយករដ្ឋ មន្រ្តីរដ្ឋាភិបាល នាពេលកន្លងមក នេះ ស្ថាប័នមានសមត្ថកិច្ចរបស់ វៀត ណាមបានបញ្ចូនពលរដ្ឋ វៀត ណាម វិលត្រឡប់មកមាតុភូមិវិញ តាមបំណងប្រាថ្នារបស់ពួកគេ។
ចាប់ពីថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០ វៀតណាមបានរៀបចំជើងហោះ ហើរចំនួន ៥៥ ជើង ហើយពលរដ្ឋ វៀតណាមចំនួន ១៣.៣២៣ នាក់ បានវិលត្រឡប់មកមាតុភូមិវិញ។ ជាមួយគ្នានេះ ក្រសូងនិងស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាម នឹងបន្តសម្របសម្រួលជាមួយស្ថាប័នតំណាងរបស់វៀតណាមនៅបរទេសដើម្បីបញ្ចូនពលរដ្ឋវៀតណាមឲ្យវិលត្រឡប់មកមាតុភូមិវិញ តាមបំណងប្រាថ្នារបស់ពួកគេ និងសមស្របនឹងលទ្ធភាពធ្វើចត្តាឡីស័កក្នុងប្រទេសផងដែរ”៕