វៀតណាមបានលើកកំពស់ឋានៈហើយបង្កើតឡើងទំនុកចិត្តក្នុងតំបន់និងលើពិភពលោកក្នុងឆ្នាំ២០២០

(VOVWORLD) - លោកសាស្ត្រាចារ្យ Carl Thayer នៃសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី) បានវាយតម្លៃថា ក្នុងឆ្នាំ២០២០ វៀតណាមបានលើក កំពស់ឋានៈ ហើយបង្កើតឡើងទំនុកចិត្តនៅក្នុងតំបន់និងលើទូទាំងពិភព លោក ក្នុងបរិបទពោរពេញទៅដោយបញ្ហាប្រឈមនិងការប្រែប្រួលដោយ សារជម្ងឺរាតត្បាត Covid-19។

វៀតណាមបានលើកកំពស់ឋានៈហើយបង្កើតឡើងទំនុកចិត្តក្នុងតំបន់និងលើពិភពលោកក្នុងឆ្នាំ២០២០ - ảnh 1 លោកសាស្ត្រាចារ្យ Carl Thayer នៃសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី)។ (រូបថត៖ TTXVN)

តាមលោក Thayer បានចាត់ទុកថា ឆ្នាំ២០២០ ក្នុងនាមជាប្រធានអាស៊ាន វៀតណាមបានផ្ដួចផ្ដើមវិធានការឆ្លើយតបនឹង ជម្ងឺ Covid-19 នៅក្នុងតំបន់ ព្រមទាំងបង្ហាញនូវតួនាទីជាអ្នកដឹកនាំដ៏លេច ធ្លោលើវិស័យចំនួន៤។ នោះគឺ ការឯកភាពកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស ជាសមាជិកអាស៊ានទាំងឡាយក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតនិងក្នុងការស្ដារឡើងវិញ ការបង្កើតឡើងភាពឯកឆន្ទស្ដីពីគោលជំហរអព្យាក្រឹត្យនិង មជ្ឈភាពរបស់អាស៊ានក្នុងការប្រកួតប្រជែងរវាងបណ្ដាប្រទេសមហា អំណាចពិភពលោក ការប្រតិបត្តិប្រកបដោយជោគជ័យនូវការចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងការពង្រឹងសេចក្ដីថ្លែងការណ៍របស់អាស៊ានស្ដីពីសមុទ្រខាងកើត តាមរយៈការសង្កត់ធ្ងន់ទៅលើសារសំខាន់នៃច្បាប់អន្តរជាតិ រួមទាំងអនុ សញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS)។

ក្នុងឆ្នាំ២០២០នេះដែរ ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ វៀតណាមបានគាំទ្រយ៉ាងខ្លាំងក្លាចំពោះ គោលការណ៍ទាំង៣ស្ដីពីការកសាងសន្តិសុខសកល។ នោះគឺ ការប្រកាន់ ខ្ជាប់នូវពហុភាគីនិយមដែលអង្គការសហប្រជាជាតិជាមជ្ឈភាព ការលើក កំពស់តួនាទីរបស់បណ្ដាអង្គការតំបន់ ដូចជាអាស៊ានហើយពង្រីកកិច្ចសហ ប្រតិបត្តិការរវាងអាស៊ានជាមួយអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខ ហើយប្រទេសទាំងអស់ចាំបាច់ត្រូវគោរពតាមគោលការណ៍ជាសារវ័ន្ត នៃច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ