វៀតណាមបានលើកឡើងនូវសំណើសំខាន់ៗនៅសន្និសីទរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៩

(VOVWORLD) - សន្និសីទរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង (MLC) លើកទី៩ បានប្រព្រឹត្តទៅនាថ្ងៃទី ១៦ សីហា នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ដោយប្រធានបទ “ឆ្ពោះទៅអនាគតប្រកបដោយសុវត្ថិភាព និងនិរន្តរភាពជាងទៀតសម្រាប់តំបន់មេគង្គ – ឡានឆាង”។ 
វៀតណាមបានលើកឡើងនូវសំណើសំខាន់ៗនៅសន្និសីទរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៩ - ảnh 1ទិដ្ឋភាពទូទៅនៃសន្និសីទ (រូបថត៖ VOV)

សន្និសីទនេះមានការចូលរួមពីបណ្តាប្រទេសជាសមាជិករួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាម។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី Nguyen Minh Hang អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ។

ថ្លែងមតិក្នុងសន្និសីទ អនុរដ្ឋមន្ត្រីលោកស្រី Nguyen Minh Hang បានអះអាងនូវការគោរព និងការរួមចំណែកប្រកបដោយប្រសិទ្ធភាពរបស់ វៀតណាមចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ លោកស្រីអនុរដ្ឋមន្ត្រីបានដាក់ចេញសំណើសំខាន់ៗមួយចំនួន ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ដែលត្រូវបានថ្នាក់ដឹកនាំមេគង្គ-ឡានឆាងអនុម័ត។ តាមនោះ វៀតណាមបានស្នើឱ្យមេគង្គ-ឡានឆាង សហការបើកទូលាយទីផ្សារ ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ យោងតាមវៀតណាម បណ្តាប្រទេសមេគង្គ - ឡាន ឆាងចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង ហើយប្រើប្រាស់ធនធានធម្មជាតិ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបន្តរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពអ្នកជិតខាង និងតភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំង ៦ ទន្ទឹមនឹងការបន្តជម្រុញវិធីសាស្រ្តដោយ ផ្តោតលើប្រជាជន។

វៀតណាមបានលើកឡើងនូវសំណើសំខាន់ៗនៅសន្និសីទរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៩ - ảnh 2អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី Nguyen Minh Hang ចូលរួមសន្និសីទ (រូបថត៖ VOV)

រាល់សំណើ និងការរួមចំណែករបស់វៀតណាមត្រូវបានបណ្តាប្រទេសទទួលស្គាល់និងវាយតម្លៃខ្ពស់ ហើយដាក់បញ្ចូលក្នុងឯកសារស្តីពីទិសដៅកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនាពេលខាងមុខ។

សន្និសីទបានចេញសេចក្តីប្រកាសព័ត៌មានរួម និងអនុម័តលើគំនិតផ្តួចផ្តើមថ្មីចំនួនបី ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានទឹក ការកសាងបរិយាកាសខ្យល់អាកាសបរិសុទ្ធ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ