វៀតណាមបានសំរេចល្អអាណាត្តិសមាជិកក្រុមប្រឹក្សាប្រតិបត្តិ UNESCO

វៀតណាមបានសំរេចល្អអាណាត្តិសមាជិកក្រុមប្រឹក្សាប្រតិបត្តិ UNESCO - ảnh 1
លោក Nguyen Thanh Son បានមានជំនួបសន្ទនាជាមួយអគ្គនាយិការ UNESCOលោកស្រី Irina Bokova។ (VOV)

        Vovworld-“UNESCO វាយតំលៃខ្ពស់និងថ្លែងអំណរគុណចំពោះវៀតណាម​ដែលបានសំរេចអាណាត្តិសមាជិកក្រុមប្រឹក្សាប្រតិបត្តិ UNESCO ប្រកបដោយ​
ប្រសិទ្ធ​ភាពនិងជាក់ស្ដែង”។ នោះជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការ
បរទេសវៀត​ណាមលោក Nguyen Thanh Son ប្រធានគណៈកម្មាធិការជាតិ
UNESCO វៀត​ណាមជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមនៅខាង
ក្រៅមហាសន្និបាតលើកទី៣៧ UNESCO ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស
-បារាំង។ មុននោះ​លោក​បានមានជំនួបសន្ទនាជាមួយអគ្គនាយិការ UNESCO
លោកស្រី Irina Bokova។ អនុរដ្ឋមន្ត្រី Nguyen Thanh Son បានឲ្យដឹងថា មិត្តភក្តិ
អន្តរជាតិ បណ្ដា​ប្រទេសសមាជិក UNESCO បានវាយតំលៃខ្ពស់ចំពោះស្មារតីការ
ទទួលខុសត្រូវ កិច្ច​សហប្រតិបត្តិការរបស់វៀតណាម។​ ស្ដីអំពីផែនការរបស់វៀត
ណាមនៅ UNESCO នាពេលខាងមុខ អនុរដ្ឋមន្ត្រី Nguyen Thanh Son បានឲ្យដឹង
ថា៖

        “ក្នុងមហាសន្និបាតលើកទី៣៧ យើងនឹងឈរឈ្មោះជាបេក្ខជនក្នុងក្រុម​
ប្រឹក្សា​បេតិកភ័ណ្ឌ។ វៀតណាមបានមានការរួមចំណែកជាក់ស្ដែងប្រសិទ្ធភាព​សកម្មនិងមានគុណភាពនៅក្រុមប្រឹក្សាប្រតិបត្តិអាណាត្តិកន្លងទៅ នាំមកនូវ
មេរៀន​ដ៏ថ្លៃថ្លាឲ្យកិច្ចសហប្រតិបត្តិការរវាងបណ្ដាសមាជិក UNESCO។ លោក
ស្រី Irina Bokova បានថ្លែងថា វៀតណាមបានមានកិច្ចសហប្រតិបត្តិការជាក់ស្ដែង
ប្រសិទ្ធ​ភាព​និងជាពិសេសចែករំលែកជាមួយ UNESCO ការលំបាកអំពីថវិការ។
រាល់មតិ​របស់វៀតណាមត្រូវបានសមាជិកក្រុមប្រឹក្សាប្រតិបត្តិវាយតំលៃខ្ពស់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ