វៀតណាមបន្សល់ទុកនូវចំណាប់អារម្មណ៍ខ្លាំងក្នុងពិធីបុណ្យជនជាតិភាគតិចនៅសាធារណរដ្ឋឆែក
|
វៀតណាមបន្សល់ទុកនូវចំណាប់អារម្មណ៍ខ្លាំងក្នុងពិធីបុណ្យជនជាតិភាគតិច
នៅសាធារណរដ្ឋឆែក |
(VOVworld)-ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ឧសភា នៅរដ្ឋធានី Praha បានប្រព្រឹត្ត ទៅពិធីបុណ្យវប្បធម៌នៃបណ្តាជនជាតិភាគតិចសាធារណរដ្ឋឆែកលើកទី១៨ ដោយ
មានឈ្មោះថា “Praha-បេះដូងនៃបណ្តាជនជាតិ”។ ដោយសំលៀកបំពាក់ ប្រពៃណី
ស្អាតប្រណីនិងការសម្តែងសិល្បៈគួរឲ្យចាប់អារម្មណ៍នោះ គណៈប្រតិភូ វៀតណាម
បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងពិធីបុណ្យ។ តាម លោក Le
Duy Ky អនុប្រធានអចិន្ត្រៃយ៍នៃសមាគមជនវៀតណាមនៅក្រុងPraha និងជាសមា
ជិកនៃគណៈប្រតិភូវៀតណាមបានចែករំលែកថា ៖
“នេះជាលើកទី១៨ដែលប្រព្រឹត្តទៅទិវាវប្បធម៌នៃបណ្តាជនជាតិភាគតិច សាធារណរដ្ឋឆែកទាំងមូល ក្នុងនោះមានជនជាតិវៀតណាម។ នៅពេលមិនទាន់ បានទទួលស្គាល់ជាជនជាតិភាគតិចគឺយើងបានសកម្មជាស្រេច ប៉ុន្តែពេលដែល ត្រូវបានទទួលស្គាល់ជាផ្លូវការនោះ យើងកាន់តែសកម្មជាង ដើម្បីឲ្យគេឃើញថា យើងចង់អភិរក្សវប្បធម៌វៀតណាមជានិច្ច។យើងខ្ញុំតែងតែគិតថា នេះជាមោទន
ភាពរបស់យើងខ្ញុំ ”។
នេះជាលើកទី៨ដែលវៀតណាមចូលរួមទិវាបុណ្យវប្បធម៌នៃបណ្តាជនជាតិ
ភាគតិចនៅរដ្ឋធានី Praha ។នេះជាឱកាសសម្រាប់វៀតណាមផ្សព្វផ្សាយអំពី វប្បធម៌
ទឹកដី និងមនុស្សវៀតណាមទៅដល់ភ្ញៀវអន្តរជាតិ៕