វៀតណាមបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនក្នុងអាស៊ាន

វៀតណាមបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនក្នុងអាស៊ាន - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung

(VOV)-ក្នុងដំណាក់កាល២០ឆ្នាំ ចូលរួមអាស៊ាន វៀតណាមបានផ្តើមគំនិតថ្មី
​ជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន។ នេះគឺជាការអះអាងរបស់
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung ក្នុងពេល​ឆ្លើយ
សម្ភាសន៍អ្នកយកព័ត៍មានវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍​លើកទី២០
នៃទិវាវៀតណាមចូលរួមអាស៊ាន (ថ្ងៃទី២៨ កក្កដា ឆ្នាំ ១៩៩៥-ថ្ងៃទី២៨កក្កដាឆ្នាំ
 ២០១៥)។

          តាមលោក Le Hoai Trung ថា៖ ការផ្តើមគំនិតថ្មី១ក្នុងចំណោមការផ្តើម​គំនិត
លេចធ្លោ នោះគឺបានជួយអាស៊ាន សម្រេចគោលដៅប្រមូលផ្តុំប្រទេសអាស៊ាន
​ទាំង១០ ក្នុងដំបូលរួមមួយ ។ ទន្ទឹមនឹងនោះ វៀតណាមក៏ជាប្រទេសផ្តល់គំនិត
 ​អំពីការតភ្ជាប់អាស៊ានលើគ្រប់ជ្រុងជ្រោយ បង្រួញគម្លាតអភិវឌ្ឍន៍ក្នុងអាស៊ាន។ 
នេះគឺជាគ្រឹះដ្ឋានសំខាន់ ដើម្បីបង្កើនសាមគ្គីភាព ការតភ្ជាប់ ក៏ដូចជាលើកកំពស់
កម្លាំងរបស់អាស៊ាន។       ស្ដីពីបណ្ដា អាទិភាពរបស់វៀតណាម នាពេលខាង​មុខ
នេះ ​អនុរដ្ឋមន្ត្រី Le Hoai Trung បានលើកច្បាស់ថា៖

          “ បណ្ដាអាទិភាពរបស់វៀតណាមនាពេលខាងមុខនេះគឺជំរុញខ្លាំងកិច្ច​សហ
ប្រតិបត្តិការសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធិភាព លើកកំពស់ចំណេះដឹងអំពីសហ
គមន៍អាស៊ាន និងសារសំខាន់យុទ្ធសាស្ត្រ របស់វៀតណាម ក្នុងការចូលរួមកិច្ច
សហប្រតិបត្តិការអាស៊ាន។ យើងត្រូវផ្តល់អាទិភាព សំរាប់ការធានាសន្តិភាព 
សន្តិសុខក្នុងតំបន់ ដែលក្នុងនោះមានសន្តិភាព សន្តិសុខនៅលើសមុទ្រខាងកើត
ផងដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ