វៀតណាមបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើ​រនៅពិព័រណ៍​វប្បធម៌​ម្ហូបអាហារ អង្គការសហប្រជាជាតិឆ្នាំ ២០២៣

(VOVWORLD) - ស្តង់ "ចង្ក្រានវៀតណាម" ដែលមានមុខម្ហូបអាហារ និងភេសជ្ជៈពោរពេញទៅដោយអត្តសញ្ញាណវៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមពិព័រណ៍ ហើយទទួលបានការកោតសរសើរជាច្រើន។
វៀតណាមបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើ​រនៅពិព័រណ៍​វប្បធម៌​ម្ហូបអាហារ អង្គការសហប្រជាជាតិឆ្នាំ ២០២៣ - ảnh 1ស្តង់ទំនិញវៀតណាម

នាថ្ងៃទី ៦ មិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពិព័រណ៍វប្បធម៌ម្ហូបអាហារ អង្គការសហប្រជាជាតិ (UN International Bazaar) ឆ្នាំ ២០២៣ បានប្រព្រឹត្តិទៅជាផ្លូវការ។ ពិព័រណ៍នេះបានទាក់ទាញការចូលរួមរបស់ស្តង់ទំនិញប្រមាណ ១០០ ដែលបានដាក់លក់ផលិតផលវិចិត្រសិល្បៈ និងម្ហូបអាហារប្រពៃណីរបស់បណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសតិចតូចមួយចំនួនដែលបានរួមចំណែកស្តង់ទំនិញចំនួន ២ នៅពិព័រណ៍នេះ។ ស្តង់សិប្បកម្មវិចិត្រសិល្បៈរបស់វៀតណាមទាក់ទាញបានការចូលរួមរបស់មិត្តភក្តិអន្តរជាតិយ៉ាងច្រើនកុះករ។ ជាពិសេស ស្តង់ "ចង្ក្រានវៀតណាម" ដែលមានមុខម្ហូបអាហារ និងភេសជ្ជៈពោរពេញទៅដោយអត្តសញ្ញាណវៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមពិព័រណ៍ ហើយទទួលបានការកោតសរសើរជាច្រើន។

ពិព័រណ៍វប្បធម៌ ម្ហូបអាហារអន្តរជាតិនៃអង្គការសហប្រជាជាតិត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ សំដៅលើកកម្ពស់ការផ្លាស់ប្តូរ និងពង្រឹងទំនាក់ទំនងរវាងប្រទេសជាសមាជិក ព្រមទាំងរៃអង្គាសថវិកាជួយឧបត្ថម្ភដល់សកម្មភាព និងគម្រោងមនុស្សធម៌របស់អង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ