វៀតណាមបានអះអាងជាថ្មីម្តងទៀតនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Hoang Sa និង Truong Sa
|
វៀតណាមអះអាងប្រជុំកោះ Hoang Sa និង Truong Sa ចំណុះអធិបតេយ្យភាពរបស់ខ្លួន (Image: VNA) |
(VOV)_នាថ្ងៃទី១៦ មេសា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម
បានរៀបចំសន្និសីទកាសែតជាសាមញ្ញ ដើម្បីជូនដំណឹងអំពីសកម្មភាពកិច្ចការបរ
ទេសសំខាន់ៗ របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ នាពេលខាងមុខនេះ។ ឆ្លើយសំនួររបស់អ្នក
យកព័ត៍មាន អំពីទស្សនះរបស់វៀតណាម ចំពោះការដែល អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Huá chūn yíng នាថ្ងៃទី៩ មេសា ឆ្នាំ ២០១៥បានប្រកាសអំពី
ការជួសជុល និងកសាងកោះសិលាប្រាណនៅតំបន់ប្រជុំកោះ Truong Sa អ្នកនាំ
ពាក្យ ក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានអះអាងថា៖
“ ស្ដីពីបញ្ហានេះ វៀតនាមបានជួបចរចារជាមួយភាគីចិនជាច្រើនលើកហើយ
រួមទាំងនៅថ្នាក់ជាន់ខ្ពស់។ ជាថ្មីម្តងទៀត យើងខ្ញុំប្រកាសថា៖ វៀតណាមមានគ្រប់
មូលដ្ឋានគតិយុត្តិ និងភាស្តុតាង ប្រវត្តិសាស្ត្រ ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa
។ សកម្មភាពជួសជុល ណាមួយនៅបណ្ដាកោះថ្ម នៅតំបន់ប្រជុំកោះ Hoang Sa និង
Truong Sa ដែលមិនទទួលបានការអនុញ្ញាត្តិពីរដ្ឋាភិបាលវៀតណាម គឺរំលោភច្បាប់
និងជាមោឃះទាំងស្រុង។ វៀតណាមជាដាច់ខាតប្រឆាំងជាជំទាស់រាល់សកម្មភាព
ពោលខាងលើ និងស្នើភាគីទាក់ទិននានា ត្រូវអនុវត្តសេចក្ដីថ្លែងការណ៍ ស្ដីពីប្រតិបត្តិ
សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) រួមចំណែក ចូលក្នុងការរក្សារ សន្តិភាព
ស្ថិរភាព នៅក្នុងតំបន់សមុទ្រខាងកើត៕ ”