(VOVworld) - នាថ្ងៃទី៧ ឧសភា នៅរដ្ឋធានីហាណូយរបស់វៀតណាម ក្រសួងព័ត៌
មាននិងផ្សព្វផ្សាយ និងអគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាមបានបោះពុម្ភក្រមតែម
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០០នៃទិវាកំណើតរបស់នាយឧត្តមសេ
នីយ៍ Hoang Van Thai។ក្រមតែមបង្ហាញឆាយាល័ក្សនាយឧត្តមសេនីយ៍ Hoang Van
Thai ក្នុងឯកសណ្ឋានជាកងទ័ពប្រជាជនវៀតណាមលើផ្ទៃក្រោយ ជាទង់ប្ដេជ្ញា
ប្រយុទ្ធ ប្ដេជ្ញាឈ្នះ។ នាយឧត្តមសេនីយ៍ Hoang Van Thai មានឈ្មោះពិតប្រាកដគឺ
Hoang Van Xien កើតនៅខេត្ត Thai Binh ភាគខាងជើងវៀតណាម។លោកជាអ្នក
បញ្ជាយោធាដ៏ ឆ្នើម និងជាឧត្តមសេនីយ៍១ក្នុងចំណោមឧត្តមសេនីយ៍ដែលមាន
ការជះឥទ្ធិពល សំខាន់បំផុតនៃកងទ័ពប្រជាជនវៀតណាម៕