វៀតណាមប្រកៀកស្មាជាមួយបណ្ដាប្រទេសជាសមាជិកនៃចលនាមិនចូលបក្ស សម្ព័ន្ធដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង

(VOVWORLD) - អញ្ជើញថ្លែងនៅកិច្ចប្រជុំ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអំពាវនាវអោយពង្រឹងចំណងសាមគ្គីភាពរវាងប្រទេសជា សមាជិកទាំងអស់ ដោយឈរលើមូលដ្ឋានគ្រឹះគឺគោលការណ៍ Bangdung ដើម្បី អោយចលនាមិនចូលបក្សសម្ព័ន្ធអាចបន្តជាវេទិកាជួរមុខក្នុងការជំរុញស្មារតីយកច្បាប់ជាគោល ធ្វើប្រជាធិប តេយ្យូបនីយកម្មទំនាក់ទំនងអន្តរជាតិ ហើយការពារ ផលប្រយោជន៍ស្របច្បាប់របស់ប្រទេសជាសមាជិកទាំងអស់។
វៀតណាមប្រកៀកស្មាជាមួយបណ្ដាប្រទេសជាសមាជិកនៃចលនាមិនចូលបក្ស សម្ព័ន្ធដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង - ảnh 1អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN)

  នាព្រឹកថ្ងៃទី២៥ ខែតុលា នៅមជ្ឈមណ្ឌលអន្តរជាតិ Baku ប្រទេសអាស៊ែ បៃហ្សង់ កិច្ចប្រជុំជាន់ខ្ពស់លើកទី១៨នៃចលនាមិនចូលបក្សសម្ព័ន្ធបានប្រារព្ធជា ផ្លូវការ។ ក្រោមប្រធានបទ “ប្រកាន់ខ្ជាប់នូវគោលការណ៍ Bangdung សំដៅទប់ ទល់យ៉ាងពេញលេញនិងសហការដោះស្រាយការសាកល្បងនានារបស់ពិភពលោកក្នុងសម័យបច្ចុប្បន្ន” នោះ កិច្ចប្រជុំជាន់ខ្ពស់ Baku មានការចូលរួមរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់និងតំណាងមកពីប្រទេសជាសមាជិកចលនាមិនចូលបក្ស សម្ព័ន្ធទាំង១២០ ក៏ដូចជាតំណាងនៃប្រទេសសង្កេតការណ៍និងអង្គការអន្តរជាតិ នានាផងដែរ។

        អញ្ជើញថ្លែងនៅកិច្ចប្រជុំ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអំពាវនាវអោយពង្រឹងចំណងសាមគ្គីភាពរវាងប្រទេសជា សមាជិកទាំងអស់ ដោយឈរលើមូលដ្ឋានគ្រឹះគឺគោលការណ៍ Bangdung ដើម្បី អោយចលនាមិនចូលបក្សសម្ព័ន្ធអាចបន្តជាវេទិកាជួរមុខក្នុងការជំរុញស្មារតីយកច្បាប់ជាគោល ធ្វើប្រជាធិបតេយ្យូបនីយកម្មទំនាក់ទំនងអន្តរជាតិ ហើយការពារ ផលប្រយោជន៍ស្របច្បាប់របស់ប្រទេសជាសមាជិកទាំងអស់។

        លោកស្រីអនុប្រធានរដ្ឋវៀតណាមបានស្នើអោយចលនាមិនចូលបក្សសម្ព័ន្ធត្រូវការយកចិត្តទុកដាក់យ៉ាងសក្តិសមនិងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ គោរពទស្សនៈរបស់ប្រទេស ជាសមាជិកទាក់ទិននានា។ លោកស្រីក៏បានសង្កត់ធ្ងន់ថា វៀតណាមនឹងជានិច្ច កាលប្រកាន់យ៉ាងខ្ជាប់នូវគោលការណ៍និងគោលដៅនៃចលនាមិនចូលបក្ស សម្ព័ន្ធ ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការនិងប្រកៀកស្មាជាមួយប្រទេសជា សមាជិកដទៃទៀត ចូលរួមចំណែកពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីអោយចលនា អាចទប់ទល់យ៉ាងពេញលេញ ទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពនឹង ការសាកល្បងនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ