វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ
(VOVWORLD) - នារសៀលថ្ងៃទី ១៣ មីនា អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម លោក Tran Thanh Man ប្រធានគណៈប្រតិភូរដ្ឋសភា
វៀតណាម បានអញ្ជើញចូលរួមមហាសន្និបាតលើកទី១៤៦ នៃសហភាពអន្តរសភា (IPU) នៅទីក្រុង Manama ប្រទេសបារ៉ែន។
អនុប្រធានប្រចាំការរដ្ឋសភា លោក Tran Thanh Man រួមពិធីបើកមហាសន្និបាត IPU-146។ (រូបថត៖ Nguyen Truong/VNA) |
ថ្លែងសុន្ទករថានៅសម័យប្រជុំពេញអង្គ អនុប្រធានប្រចាំការរដ្ឋសភា លោក Tran Thanh Man បានអះអាងថា៖ វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាកិច្ច
ការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្មនូវទំនាក់ទំនងកិច្ចការបរទេស។ វៀតណាមគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលរួមចំណែកដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក ហើយគាំទ្រចំពោះការជំរុញការដោះស្រាយជម្លោះ និងវិវាទដោយ
សន្តិវិធី ដោយគ្មានការគំរាមកំហែង ឬប្រើប្រាស់កម្លាំង គោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
រដ្ឋសភាវៀតណាមធ្វើសកម្មភាពក្រោមបាវចនា "រដ្ឋសភារបស់ប្រជាជន ដោយ
ប្រជាជន និងដើម្បីប្រជាជន យកប្រជាជនជាមជ្ឈភាព" ក្នុងដំណើរការពិភាក្សា អនុម័ត
ច្បាប់ យុទ្ធសាស្ត្រជាតិ ការសម្រេចលើថវិកា; ផ្តល់សច្ចាប័ន និងសម្រេចចិត្តចូលរួម
សន្ធិសញ្ញាអន្តរជាតិ ក្នុងនោះមានសន្ធិសញ្ញាស្តីពីសិទ្ធិមនុស្ស តាមនោះ រួមចំណែក
ធានាបរិយាប័ន្ន និរន្តរភាព អត្តសញ្ញាណវប្បធម៌នៃប្រជាជាតិ តម្លៃប្រវត្តិសាស្ត្រ
ប្រពៃណីរបស់ប្រទេសជាតិ រក្សា និងពង្រីកផែនមហាសាមគ្គីភាពនៃប្រជាជាតិទាំងមូល។
អនុប្រធានប្រចាំការរដ្ឋសភា លោក Tran Thanh Man បានស្នើឡើងបញ្ហាមួយ
ចំនួនដូចជា៖ កិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកំពស់តួនាទីនៃការគោរពនិងការធានា
ច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ; ធានាការអនុវត្តប្រជាធិប
តេយ្យ និងសមភាព...; ពង្រឹងសាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និង
បង្កើនកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន និងការសម្របសម្រួលរវាងប្រទេសនានា ដើម្បី
សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ
ក្នុងការឆ្លើយតបទៅនឹងបញ្ហាពិភពលោក៕