វៀតណាមប្រកាន់យ៉ាងខ្ជាប់នូវគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី

(VOVWORLD) - តំណាងវៀតណាម ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុម បេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអ.ស.បបានអះអាងថា វៀតណាមជានិច្ច កាលប្រកាន់យ៉ាងខ្ជាប់នូវគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី។ 
វៀតណាមប្រកាន់យ៉ាងខ្ជាប់នូវគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី - ảnh 1 កអគ្គរដ្ឋទូតលោក Dang Dinh Quy ថ្លែងនៅក្រុមប្រឹក្សាសន្តិសុខអ.ស.ប (រូបថត៖ VOV)

  នាថ្ងៃទី១៩ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានរៀបចំសម័យពិភាក្សាបើកចំហស្ដីពី “តួនាទីនៃការផ្សះផ្សាក្នុងការរក្សាសន្តិ ភាពនិងសន្តិសុខអន្តរជាតិ” ដោយទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ សមាជិកនានានៃអ.ស.ប។

        ថ្លែងនៅទីនេះ អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានចាត់ ទុកថា ការកសាងជំនឿទុកចិត្ត គោរពការពិតនិងធានាអោយសម្លេងរបស់សមា សភាគទាំងអស់សុទ្ធតែត្រូវបានផ្ទៀងស្ដាប់នោះ គឺកត្តាសំខាន់ក្នុងដំណើរការផ្សះ ផ្សា។ ក្នុងពេលជាមួយគ្នានោះ បណ្ដាប្រទេសជាសមាជិកបានចាត់ទុកថា ក្នុង ដំណើរការនេះ គោលការណ៍នានាស្ដីពីការគោរពឯករាជ្យ អធិបតេយ្យភាពនិង មិនធ្វើអន្តរាគមន៍ ត្រូវតែបានធានា ហើយមូលហេតុស្នូលៗនៃជម្លោះក៏ត្រូវតែបាន ពិចារណាប្រកបដោយសមភាពផងដែរ។

        តំណាងវៀតណាម ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុម បេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអ.ស.បបានអះអាងថា វៀតណាមជានិច្ច កាលប្រកាន់យ៉ាងខ្ជាប់នូវគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី។ លោក ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ក្នុងដំណើរការផ្សះផ្សានោះ គឺប្រទេសពាក់ព័ន្ធ ដោយផ្ទាល់ដល់ជម្លោះនោះត្រូវតែជាកត្តាមានលក្ខណៈសម្រេចកំណត់។ ទន្ទឹម នឹងនោះ ត្រូវចាត់វិធានការអភិក្រមនឹងដំណើរការផ្សះផ្សាអោយបានយូរអង្វែង និងពេញលេញ ដោយសារការដោះស្រាយយ៉ាងដាច់ខាតនូវបញ្ហានយោបាយ សេដ្ឋកិច្ច សង្គម សមភាព និងបញ្ហាទាក់ទិននានា នឹងជួយរុញថយក្រោយជម្លោះជានិរន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ