វៀតណាមប្រកាសឆ្នាំទេសចរណ៍ជាតិ២០១៦

វៀតណាមប្រកាសឆ្នាំទេសចរណ៍ជាតិ២០១៦ - ảnh 1
វាលទំនាបទន្លេ Cuu Long ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ
និងអន្តរជាតិជាច្រើនកុះករ


(VOVworld)-នាយប់ថ្ងៃទី២២កុម្ភៈនៅទីរួមខេត្ត Ha Tien ខេត្ត Kien Giang បាន ប្រ ព្រឹត្តទៅពិធីប្រកាសឆ្នាំទេសចរណ៍ជាតិ២០១៦-Phu Quoc (ខេត្ត Kien Giang)- វាល
សណ្តទន្លេ Cuu Long ។​ក្នុងឆ្នាំ២០១៥ ផ្នែកទេសចរណ៍វៀតណាមទទួល បាន
ភ្ញៀវអន្តរជាតិចំនួន៨លាននាក់និងភ្ញៀវជាតិចំនួន៥៧លាននាក់ដោយទទួលបាន
ប្រាក់ចំណូល៣៣០ពាន់ពាន់លានដុងវៀតណាម។ ក្នុងនោះការរៀបចំល្អ ឆ្នាំទេស
ច​រណ៍គឺជាតិជាដំណោះស្រាយសំខាន់ រួមចំណែកពន្លឿន ផ្សព្វផ្សាយរូបភាព និង
លើកកំពស់គុណភាពផលិតផលទេសចរណ៍របស់តំបន់និយាយដោយ ឡែកនិង
ប្រទេសទាំងមូលនិយាយរួមក្នុងការអភិវឌ្ឍន៍ទេសចរណ៍។ ឆ្លៀតយក ឱកាសនេះ​
ខេត្ត Kien Giang បាននិងកំពុងជម្រុញការងារអំពាវនាវនិងពន្លឿន ពាណិជ្ជកម្ម។
លោកស្រី Quang Xuan Lua នាយិការរងមជ្ឈមណ្ឌលពន្លឿន ពាណិជ្ជកម្មទេសចរណ៍
ខេត្ត Kien Giang បានឲ្យដឹងថា៖

        “ក្នុងឆ្នាំទេសចរណ៍ជាតិ២០១៦នេះ យើងខ្ញុំបានរៀបចំកម្មវិធីផ្សព្វផ្សាយជា ច្រើនក៏ដូចជាចូលរួមផ្សាណាត់ពាណិជ្ជកម្មទេសចរណ៍អន្តរជាតិមួយចំនួនផង​ដែរ។
ជាធម្មតា យើងខ្ញុំតែងតែចូលរួមផ្សាណាត់ទេសចរណ៍ជាតិប៉ុន្តែដល់ឆ្នាំនេះ យើង
ខ្ញុំនឹងចូលរួមផ្សាណាត់អន្តរជាតិច្រើនជាងទៀត សំដៅឆ្លៀតយកឱកាសនេះ ធ្វើការ
ឧទ្ទេសនាមនូវរម្មណីដ្ឋាននិងលក្ខណៈស្អាតវិសេសវិសាលរបស់ខេត្ត Kien Giang ទៅកាន់ពិភពលោក”។

        នៅក្នុងពិធីនេះដែរ អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក
Vo Tuan Nhan បានប្រគល់ជូនប័ណ្ណទទួលស្គាល់មណ្ឌល Ramsar សម្រាប់សួន
ឧទ្យានជាតិ U Minh Thuong ។​ នេះជាមណ្ឌល Ramsar ទី៨របស់វៀតណាមត្រូវ
បានទទួលស្គាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ