វៀតណាមប្រកាសលទ្ធផលនៃការជម្រឿនប្រមូលព័ត៌មានសេដ្ឋកិច្ចសង្គមស្ដីពីជនជាតិភាគតិចទាំង៥៣

(VOVWORLD) - នេះជាការជម្រឿនប្រមូលព័ត៌ មានលើកទី២ស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិចទាំង៥៣ ដោយមានអត្ថន័យដ៏សំខាន់ក្នុងការតាក់តែងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់បណ្ដាជនជាតិភាគតិចដំណាក់កាលឆ្នាំ២០២០-២០២៥ និងឆ្នាំក្រោយៗ។
វៀតណាមប្រកាសលទ្ធផលនៃការជម្រឿនប្រមូលព័ត៌មានសេដ្ឋកិច្ចសង្គមស្ដីពីជនជាតិភាគតិចទាំង៥៣ - ảnh 1 ទិដ្ឋភាពនៃសន្និសីទប្រកាសលទ្ធផលនៃការជម្រឿនប្រមូលព័ត៌មានស្ដីពីជនជាតិភាគតិចទាំង៥៣នៅវៀតណាម។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី៣ កក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការជន ជាតិបានសហការជាមួយអគ្គនាយកដ្ឋានស្ថិតិ រៀបចំសន្និសីទប្រកាសលទ្ធ ផលនៃការជម្រឿនប្រមូលព័ត៌មានស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ ជនជាតិភាគតិចទាំង៥៣ក្នុងឆ្នាំ២០១៩។ នេះជាការជម្រឿនប្រមូលព័ត៌ មានលើកទី២ស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិចទាំង៥៣ ដោយមានអត្ថន័យដ៏សំខាន់ក្នុងការតាក់តែងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់បណ្ដាជនជាតិភាគតិចដំណាក់កាលឆ្នាំ២០២០- ២០២៥ និងឆ្នាំក្រោយៗ។

លទ្ធផលនៃការជម្រឿនប្រមូលព័ត៌មានឆ្នាំ២០១៩នេះ បានសរឲ្យ ឃើញថាស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិចទាំង៥៣នៅ ប្រទេសវៀតណាមមានការរីកចម្រើនគួរឲ្យកត់សម្គាល់បើប្រៀប ធៀបនឹង លទ្ធផលនៃការជម្រឿនកាលពី៤ឆ្នាំមុននេះ។ ក្នុងចំនួនប្រជាជនសរុប ទាំង៩២,៦ លាននាក់ ចំនួនជនជាតិភាគតិចមាន១៤,១លាននាក់ ស្មើនឹង ១៤,៧%។ ចាប់ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៩ ចំនួនជនជាតិភាគតិចបានកើន ជិត១,៩លាននាក់។

ក៏អញ្ជើញចូលរួមពិធីនេះដែរ លោកស្រី Sitara Syed អនុប្រធានក្រុម បេសកកម្មរបស់ UNDP ប្រចាំនៅវៀតណាមបានវាយតម្លៃថា៖

“យើងខ្ញុំមានក្ដីសប្បាយយ៉ាងក្រៃលែងដោយសារលទ្ធផលនៃការជម្រឿនប្រមូលព័ត៌មានលើកនេះបានសរឲ្យឃើញថា ប្រាក់ចំណូលនៃតំបន់ ជនជាតិភាគតិចកាន់តែប្រសើរឡើង ហើយការអភិក្រមនឹងសេវាកម្មក៏ត្រូវ បានកែលម្អគួរឲ្យកត់សម្គាល់ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ