វៀតណាមប្រគល់ “ផែនទី An Nam Dai Quoc” ដល់សារមន្ទីរប្រវត្តិសាស្ត្រអឺរ៉ុប
(VOVWORLD) - នាថ្ងៃទី ១៦ មិថុនា នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក លោក Nguyen Hung Son នាយករងនៃបណ្ឌិត្យសភាការទូតវៀតណាមបានប្រគល់ជូន ថ្នាក់ដឹកនាំសារមន្ទីរប្រវត្តិសាស្ត្រអឺរ៉ុប នូវផែនទីក្រាហ្វិចមួយឈ្មោះថា “An Nam Dai Quoc Hoa Do”។
លោក Nguyen Hung Son នាយករងនៃបណ្ឌិត្យសភាការទូតវៀត ណាម ប្រគល់ផែនទីក្រាហ្វិក An Nam Dai Quoc Hoa Do ជូនលោកស្រី Simina Badica អ្នកថែរក្សាបណ្ណសារ សារមន្ទីរប្រវត្តិសាស្ត្រអឺរ៉ុប ( រូបថត៖ Huong Giang/TTXVN) |
នេះជាស្នាដៃរបស់ប៊ីស្សពជនជាតិបារាំង Jean-Louis Tabrerd ដែលបានបោះពុម្ពនៅ Serampore (ឥណ្ឌា) ក្នុងឆ្នាំ ១៨៣៨ ដែលបានសរសេរជា ៣ ភាសា គឺ ភាសាចិន ភាសាជាតិ និងភាសាឡាតាំង។ ឋាននាមទាំងអស់នៅលើផែនទី រួមទាំងទីតាំងចំណុះចិន ឡាវ និងកម្ពុជា ត្រូវបានសរសេរជាអក្សរជាតិ (អក្សរ Quoc ngu) ខណៈដែលលេខយោងប្រើទាំងអក្សរជាតិ ឡាតាំង និងបារាំងផងដែរ។ ជាពិសេសជាមួយប្រជុំកោះនៅកណ្តាលសមុទ្រខាងកើតដែលមានឋាននាមឈ្មោះរដ្ឋបាលគឺ Hoang Sa (អក្សរ Han) ប៊ីស្សព Taberd បានកត់ត្រាឈ្មោះ Cat Vang - ខ្សាច់មាស (អក្សរ Nom) ដែលបារាំងហៅថា Paracel ឋាននាមខ្សាច់មាស គឺជាភាសាវៀតណាម ដែលត្រូវបានរកឃើញតែនៅក្នុងសម័យដាយវៀតបុរាណ និងវៀតណាមបច្ចុប្បន្នប៉ុណ្ណោះ ហើយមិនអាចរកឃើញនៅកន្លែងណាផ្សេងនោះទេ។ ចំណុចពិសេសទីពីរ គឺផែនទីបង្ហាញចង្កោមកោះនៅកណ្តាលសមុទ្រខាងកើត ដែលស្ថិតនៅរយៈទទឹងភាគខាងជើង ១៦០ជើង ខាងកើតនៃរយៈបណ្តោយ ១១០០កើត និងមានអក្សរចែងថា "Paracel seu Cat Vang" (Paracel ឬ ខ្សាច់មាស)។ អក្សរនេះបានបញ្ជាក់ថា ក្រុមកោះប៉ារ៉ាសែលតាមរយៈលោកខាងលិចហៅនោះគឺក្រុមកោះ Cat Vang (ឬ Hoang Sa) ដែលហៅតាមជនជាតិវៀតណាមសម័យបច្ចុប្បន្ន។
ការប្រគល់ផែនទី “An Nam Dai Quoc Hoa Do” ដល់សារមន្ទីរប្រវត្តិសាស្ត្រអឺរ៉ុប បង្ហាញពីការរួមវិភាគទានរបស់វៀតណាមក្នុងការជួយអឺរ៉ុបបានយល់អំពីប្រវត្តិសាស្ត្រវៀតណាម ប្រវត្តិអន្តរកម្មរបស់វៀតណាម តាមនោះ ជួយឲ្យមិត្តភ័ក្តិពិភពលោកមើលឃើញកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រសមុទ្រខាងកើត ដែលបង្ហាញថា បារាំងបានចូល មកវៀតណាម ហើយគូរឡើងផែនទីនោះដោយការទទួលស្គាល់ទឹកដីវៀតណាមយ៉ាងក្បោះក្បាយ។ ផែនទីនេះនឹងត្រូវដាក់បង្ហាញក្នុងសម្រាំងនៃសារមន្ទីរប្រវត្តិសាស្ត្រអឺរ៉ុប៕