វៀតណាមប្រគល់ជូននូវអគារទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា

(VOVWORLD) - ថ្ងៃទី ៤ មករានេះ នៅខេត្តកណ្តាល ប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីស្នាក់ការកណ្តាលនៃសមាគមអតីតយុទ្ធជនកម្ពុជា ក្រោមការឧបត្ថម្ភពីក្រសួងការពារប្រទេសវៀត ណាម។

វៀតណាមប្រគល់ជូននូវអគារទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang (រូបថត៖ baodaknong.vn)

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានសង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពជាមួយកម្ពុជា។   អគារទីស្នាក់ការកណ្តាលនៃសមាគមអតីតយុទ្ធជនកម្ពុជា ដែលជាអំណោយរបស់វៀតណាម គឺជាគម្រោងដ៏មានអត្ថន័យ បង្ហាញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសវៀតណាមនិយាយរួម និងរវាងសមាគមអតីតយុទ្ធជនវៀតណាមនិងកម្ពុជានិយាយដោយឡែក។

នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក្រសួងការពារប្រទេស និងប្រជាជនវៀតណាម ដែលតែងតែគាំទ្រ និងផ្តល់ជំនួយទាំងស្មារតី និងសម្ភារៈសម្រាប់អតីតយុទ្ធជនកម្ពុជា។ ទីស្នាក់ការកណ្តាលនៃសមាគមអតីតយុទ្ធជនកម្ពុជា ដែលឧបត្ថម្ភដោយក្រសួងការពារប្រទេសវៀតណាម បានដាក់ឲ្យដំណើរការជាផ្លូវការ ហើយនឹងរួមចំណែកក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រតិបត្តិការរបស់សមាគមអតីតយុទ្ធជនកម្ពុជា។ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានបញ្ជាក់ដែរថា កម្ពុជានឹងមិនភ្លេចយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលតែងតែ ប្រកៀកស្មារជាមួយកងកម្លាំងរណសិរ្សរំដោះជាតិកម្ពុជា ដើម្បីកម្ចាត់របបប្រល័យពូជសាសន៍ ប៉ុល ពត សម្រេចបានជ័យជំនះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានរួមចំណែកជួយកម្ពុជាសម្រេចបានជោគជ័យ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ