វៀតណាមប្រគល់ជូនបដិមាលោកប្រធានហូជីមិញសម្រាប់រដ្ឋអំណាចទីក្រុង Minasaka ជប៉ុន

(VOVWORLD) -នាថ្ងៃទី ២១ វិច្ឆិកានៅទីក្រុង Mimasaka ខេត្ត Okayama ប្រទេសជប៉ុន ប្រធានខុទ្ទកាល័យប្រធានរដ្ឋវៀតណាម លោក Dao Viet Trung បានប្រគល់ជូន បដិមា “លោកប្រធានហូជីមិញអង្គុយអានសៀវភៅ” សម្រាប់តំណាងរដ្ឋអំណាច និងប្រជាជនទីក្រុង Mimasaka។
វៀតណាមប្រគល់ជូនបដិមាលោកប្រធានហូជីមិញសម្រាប់រដ្ឋអំណាចទីក្រុង Minasaka  ជប៉ុន - ảnh 1វៀតណាមប្រគល់ជូនបដិមា
លោកប្រធានហូជីមិញសម្រាប់រដ្ឋអំណាចទីក្រុង Minasaka  ជប៉ុន 

នាថ្ងៃទី ២១ វិច្ឆិកានៅទីក្រុង Mimasaka ខេត្ត Okayama ប្រទេសជប៉ុន ប្រធានខុទ្ទកាល័យប្រធានរដ្ឋវៀតណាម លោក Dao Viet Trung បានប្រគល់ជូន បដិមា “លោកប្រធានហូជីមិញអង្គុយអានសៀវភៅ” សម្រាប់តំណាងរដ្ឋអំណាច និងប្រជាជនទីក្រុង Mimasaka។ នេះគឺជាបដិមាលោកប្រធានហូជីមិញលើកដំបូង ដែលបានតាំងបង្ហាញនៅជប៉ុន ហើយចំទៅនឹងឱកាសប្រទេសទាំងពីរកំពុងត្រៀមរៀបចំសម្រាប់បណ្ដាសកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម - ជប៉ុន។

រួមជាមួយពិធី ប្រគល់ជូនបដិមាលោកប្រធានហូជីមិញនោះ ក៏ប្រព្រឹត្តិទៅពិធីបើកសម្ពោធ “លំហវៀតណាម - ហូជីមិញ” ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Dao Viet Trung បានលើកច្បាស់ថា បដិមាលោកប្រធានហូជីមិញអង្គុយអានសៀវភៅ ដែលបានតាំងបង្ហាញនៅសារមន្ទីរទីក្រុង Mimasaka គឺជាកាដូមានអត្ថន័យដ៏វិសេសវិសាលរបស់វៀតណាម ហើយឆ្លើយតបនឹងតម្រូវការរបស់រដ្ឋអំណាច និងប្រជាជនទីក្រុង Mimasaka និយាយដោយឡែក និងជប៉ុននិយាយរួម។

ក៏នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំទីក្រុង Mimasaka បានជូនដំណឹងអំពីសកម្មភាពសហប្រតិបត្តិការ ជួបប្រាស្រ័យរវាងទីក្រុង Mimasaka និងភាគីនានារបស់វៀតណាមនាពេលកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ