វៀតណាមប្រគល់សម្ភារៈបរិក្ខាពេទ្យដើម្បីគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា
(VOVWORLD) - នាថ្ងៃទី ១៥ ខែតុលា នៅអាកាសយានដ្ឋានអន្តរជាតិ Yangon ប្រទេសមីយ៉ាន់ម៉ា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា លោក Ly Quoc Tuan បានប្រគល់សម្ភារៈបរិក្ខាពេទ្យរបស់រដ្ឋាភិបាល វៀតណាម ដើម្បីជួយគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា លោក Ly Quoc Tuan បានប្រគល់សម្ភារៈបរិក្ខាពេទ្យរបស់រដ្ឋាភិបាល វៀតណាម ដើម្បីជួយគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា (ប្រភព៖ស្ថានទូតទូត វៀតណាមប្រចាំនៅមីយ៉ាន់ម៉ា ) |
មុខទំនិញទាំងនេះរួមមានម៉ាស់ការពារចំនួន ៣២៥,០០០ ម៉ាស់ ដែលមាន តំលៃ ២ ម៉ឺនដុល្លារអាមេរិក ត្រូវបានប្រគល់ជូនលោកសាស្រ្តាចារ្យ Zaw Than Htun នៃក្រសួងសុខាភិបាលនិងកីឡាមីយ៉ាន់ម៉ា ដើម្បីជួយដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងការទប់ស្កាត់នឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩លើកទី២ ។
ភាគីមីយ៉ាន់ម៉ាបានវាយតម្លៃខ្ពស់និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលបានជួយឧបត្ថម្ភទាន់ពេលវេលា នៅចំពេលដែលប្រទេសមីយ៉ាន់ម៉ាកំពុងជួបការលំបាកដោយសារខ្វះខាតសម្ភារៈបរិក្ខាពេទ្យ៕