វៀតណាមប្រគល់អាជ្ញាប័ណ្ណបង្កើតការិយាល័យអចិន្រ្តៃយ៍សម្រាប់ទីភ្នាក់ងារសារព័ត៌មានបរទេសមួយចំនួន
(VOVWORLD) - ថ្លែងនៅពិធីនេះ លោកស្រី Le Thi Thu Hang បានសម្ដែងនូវការស្វា គមន៍ចំពោះការបង្កើតការិយាល័យអចិន្រ្តៃយ៍ប្រចាំនៅវៀតណាមរបស់ បណ្ដាទីភ្នាក់ងារសារព័ត៌មានបរទេសដែលបានលើកឡើងពោលខាងលើ ដោយចាត់ទុកថា ប្រការនេះបង្ហាញនូវការយកចិត្តទុកដាក់របស់ទីភ្នាក់ងារ សារព័ត៌មានបរទេសចំពោះវៀតណាម។
លោកស្រី Le Thi Thu Hang ប្រគល់អាជ្ញាប័ណ្ណបង្កើតការិយាល័យអចិន្រ្តៃយ៍ដល់តំណាងនៃបណ្ដាទីភ្នាក់ងារសារព័ត៌មានបរទេស។ (រូបថត៖ TTXVN) |
នាថ្ងៃទី១៥ ឧសភា នៅរដ្ឋធានីហាណូយ តាងនាមក្រសួងការបរទេស ប្រធាននាយកដ្ឋានសារព័ត៌មានលោកស្រី Le Thi Thu Hang បាន ប្រគល់អាជ្ញាប័ណ្ណអនុញ្ញាតឲ្យបង្កើតការិយាល័យអចិន្រ្តៃយ៍ប្រចាំនៅវៀតណាមសម្រាប់ទីភ្នាក់ងារសារព័ត៌មានបរទេសមួយចំនួនរួមមាន៖ ទីភ្នាក់ងារ សារព័ត៌មាន Asia (កូរ៉េខាងត្បូង) កាសែតសេដ្ឋកិច្ច Aju (កូរ៉េខាងត្បូង) និង ទីភ្នាក់ងារសារព័ត៌មាន Rossiya Segodnya (រុស្ស៊ី)។
ថ្លែងនៅពិធីនេះ លោកស្រី Le Thi Thu Hang បានសម្ដែងនូវការស្វា គមន៍ចំពោះការបង្កើតការិយាល័យអចិន្រ្តៃយ៍ប្រចាំនៅវៀតណាមរបស់ បណ្ដាទីភ្នាក់ងារសារព័ត៌មានបរទេសដែលបានលើកឡើងពោលខាងលើ ដោយចាត់ទុកថា ប្រការនេះបង្ហាញនូវការយកចិត្តទុកដាក់របស់ទីភ្នាក់ងារ សារព័ត៌មានបរទេសចំពោះវៀតណាម។ លោកស្រីក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់បណ្ដាទីភ្នាក់ងារសារព័ត៌មានបរទេស និយាយរួមនៅវៀតណាមផងដែរ៕