វៀតណាម-បារាំងឆ្ពោះទៅទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិប្រកបដោយប្រសិទ្ធិភាព
|
តំណាងគណៈប្រតិភូទាំងពីរចូលរួមនៅក្នុងកិច្ចសន្ទនាការពារជាតិវៀតណាម-បារាំងលើកទី១ |
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់លោក Philippe Errera អគ្គនាយកនៃនាយក
ដ្ឋានទំនាក់ទំនងអន្តរជាតិនិងយុត្តិសាស្ត្រ ក្រសួងការពារជាតិបារាំង ឧត្តមសេនីយ៍ឯក
លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានដឹកនាំ
គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមអញ្ជើញទៅចូលរួមកិច្ចសន្ទនា
ការពារជាតិវៀតណាម-បារាំងលើកទី១និងបំពេញទស្សនកិច្ចការងារនៅបារាំងចាប់ពី
ថ្ងៃទី៧ដល់ថ្ងៃទី១១វិច្ឆិកាឆ្នាំ២០១៦។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីសភាពការណ៍អន្តរជាតិ
និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងចាត់ទុកថា ស្ថានភាពលើពិភព
លោកកំពុងមានបម្រែបម្រួលយ៉ាងខ្លាំង ដែលទាមទារឲ្យប្រទេសទាំងអស់ត្រូវរួមដៃខំ
ប្រឹងប្រែងដោះស្រាយ។ នាពេលខាងមុខភាគីទាំងពីរបានឯកភាពថា នឹងចុះហត្ថលេ
ខាជាផ្លូវការនូវឯកសារសំខាន់ៗចំនួន២ នោះគឺទស្សនៈរួមស្តីពីកិច្ចសហប្រតិបត្តិការ
វៀតណាម-បារាំងលើវិស័យការពារជាតិនិងកិច្ចព្រមព្រៀងអំពីការផ្លាស់ប្តូរនិងរូមគ្នា
ការ ពារព័ត៌មានសម្ងាត់សំដៅនាំទំនាក់ទំនងសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។
បញ្ចប់កិច្ចសន្ទា ប្រធានគណៈប្រតិភូទាំងពីររូប បានធ្វើជាកស្សិណសាក្សីពិធី
ចុះហត្ថលេ ខាលើកិច្ចព្រមព្រៀងបច្ចេកវិទ្យាស្តីពីកិច្ចសហប្រតិបត្តិការកងទ័ពយោ
ធានិងកិច្ចសហ ប្រតិបត្តិការរក្សាសន្តិភាពអ.ស.បរវាងក្រសួងការពារជាតិនៃប្រទេស
ទាំងពីរ៕