វៀតណាមប្រឆាំងជំទាស់ការដែលចិនរៀបចំការជ្រើសតាំងសមាជិក ក្រុមប្រឹក្សាប្រជាជននៅទីក្រុង Xan Sa។

                       

វៀតណាមប្រឆាំងជំទាស់ការដែលចិនរៀបចំការជ្រើសតាំងសមាជិក ក្រុមប្រឹក្សាប្រជាជននៅទីក្រុង Xan Sa។  - ảnh 1
ទង់ជាតិវៀតណាមលើប្រជុំកោះ​Truong Sa(Internet)។


VOV-នាយប់ថ្ងៃទី២១កក្កដា ទំព័រ Web នៃវិទ្យុផ្សាយសំលេងជាតិចិន(CNR) បាន
ជូនដំណឹងឲ្យដឹងថា អ្នកបោះឆ្នោតជាង១១០០ពាន់នាក់នៅមណ្ឌលបោះឆ្នោត
ចំនួន១៥កន្លែងក្នុងប្រជុំកោះ៣គឺ​Xan Sa(ពោលគឺHoang Saរបស់វៀតណាម)-
Nan Xa(ពោលគឺTruong Saរបស់វៀតណាម)និងTungXaបានទៅបោះឆ្នោតរបស់
ដែលហៅថាសមាជិកក្រុមប្រឹក្សាប្រជាជនទីក្រុង​ Xan Saនីតិកាលទី១។នេះជាការ
រំលាភដ៍ធ្ងន់ធ្ងរលើអធិប-តេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ Hoang Saនិង
Truong Sa។គណះកម្មាធិការ ព្រំដែនជាតិនៃក្រសួងការបរទេសវៀតណាមបាន
អះអាងជាច្រើនលើកច្រើនសារថា វៀតណាមមានភស្តុតាងកតិយុត្តនិងប្រវត្តិ-
សាស្រ្តដ៍គ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះទាំង
២ Hoang Saនិង Truong Sa។នាថ្ងៃទី​២៣មិថុនាក្រោយពីភាគីចិនមានសេចក្តីសំរេច
បង្កើតរបស់ដែលហៅថា” ទីក្រុង​ Xan Sa  “ថ្នាក់ដឹកនាំទីក្រុង​ Khanh Hoa និងDa Nangរបស់វៀតណាមបានឡើងសំលេងប្រឆាំងជំទាស់សេចក្តីសំរេចដ៍ខុសឆ្គងនិង
ខុសច្បាប់នេះ។ទង្វើនេះគឺដើរផ្ទុយទៅនឹងការថ្លែងមតិរបស់អ្នកនាំពាគ្យក្រសួង
ការបរទេសចិនHong Lui នា នាថ្ងៃទី២០កក្កដាថាចិនត្រៀមខ្លួនជាស្រេចជាមួយ
បណ្តាប្រទេសអាស៊ានអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិសំរាប់ភាគីនានា
នៅសមុទ្រខាងកើត(DOC) ប្រកបដោយប្រសិទ្ឋភាពនិងស្រាវជ្រាវក្រមប្រតិបត្តិ
(COC)នៃបញ្ហាសមុទ្រខាងកើតទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ