|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh |
(VOVworld) - ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាម
ចំពោះការដែលមេដឹកនាំតៃវ៉ាន់លោក Ma Ying-jeou នាថ្ងៃទី២៨ មករា ឆ្នាំ២០១៦
បានធ្វើដំណើរទៅកាន់កោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម
នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh បានលើកច្បាស់
ថា ជាថ្មីម្ដងទៀត វៀតណាមអះអាងថា មានមូលដ្ឋានគត្តិយុត្តិនិងភស្តុតាងប្រវត្តិ
សាស្ត្រយ៉ាងគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពដែលមិនអាចប្រកែកបាន
របស់ខ្លួនចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ការដែលមេដឹកនាំតៃវ៉ាន់ មិន
អើពើដល់ការព្រួយបារម្ភរបស់វៀតណាមនិងរបស់សហគមន៍អន្តរជាតិដោយនៅ
ធ្វើ ដំណើរទៅកាន់កោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាមនោះ
គឺ រំលោភបំពាន់យ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម ដើរផ្ទុយទៅ
នឹងការថ្លែងមតិនាពេលថ្មីៗនេះរបស់ភាគីតៃវ៉ាន់ដែលថាចង់រួមវិភាគទានក្នុងការ
រក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត។វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់
អហង្កាហើយសំណូមពរឲ្យភាគីតៃវ៉ាន់បញ្ចប់ទង្វើររំលោភបំពានទៅលើអធិប
តេយ្យភាពរបស់វៀតណាម ព្រមទាំងមិនដំណើរការសកម្មភាពស្រដៀងគ្នានេះ
ដែលបណ្ដាលឲ្យភាពតានតឹងកើនឡើងនិងស្ថានភាពកាន់តែស្មុគស្មាញនៅ
សមុទ្រខាងកើត៕