វៀតណាមប្រឆាំងជំទាស់ចិនធ្វើសមយុទ្ធនៅតំបន់ប្រជុំកោះ Hoang Sa

(VOVWORLD) - នាថ្ងៃដដែល តំណាងក្រសួងការបរទេសវៀតណាមបានប្រគល់កំណត់ទូត ប្រឆាំងជំទាស់អំពើរំលោភបំពានពោលខាងលើរបស់ចិន៕
វៀតណាមប្រឆាំងជំទាស់ចិនធ្វើសមយុទ្ធនៅតំបន់ប្រជុំកោះ Hoang Sa - ảnh 1 នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang

នាថ្ងៃទី៧ ខែសីហា ឆ្លើយសំណួររបស់អ្នកព័ត៌មានស្ដីពីការដែលចិនដំណើរ ការវគ្គហ្វឹកហ្វឺនយោធានៅតំបន់ប្រជុំកោះ Hoang Sa របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានលើក ច្បាស់ថា ដូចការអះអាងជាច្រើនលើកច្រើនសារ វៀតណាមមានមូលដ្ឋានគតិ យុត្តនិងភស្តុតាងប្រវត្តិសាស្ត្រដ៏គ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង ប្រជុំកោះ Truong Sa ដោយសម ស្របនឹងច្បាប់អន្តរជាតិ។ ការដែលចិនដំណើរការវគ្គហ្វឹកហ្វឺនយោធានៅតំបន់ ប្រជុំកោះ Hoang Sa របស់វៀតណាមនោះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើ អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះនេះ។

        នាថ្ងៃដដែល តំណាងក្រសួងការបរទេសវៀតណាមបានប្រគល់កំណត់ទូត ប្រឆាំងជំទាស់អំពើរំលោភបំពានពោលខាងលើរបស់ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ