វៀតណាមប្រឆាំងជំទាស់ចិនរំលោភលើអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការ

វៀតណាមប្រឆាំងជំទាស់ចិនរំលោភលើអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការ - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh (dantri.com.vn)

        Vovworld-ឆ្លើយសំនួររបស់អ្នកយកព័ត៌មានអំពីសេចក្តីប្រកាស​នាវាចរណ៍​
នា​ថ្ងៃទី៣ឧសភាឆ្នាំ២០១៤ របស់នាយកដ្ឋានកិច្ចការនាវាចរណ៍ចិនដែលឲ្យដឹង​ថា
ក្រុមម៉ាស៊ីនខួង HD-981 របស់អគ្គក្រុមហ៊ុនប្រេងឧស្ម័នសាគរ(ចិន) បានដំណើរការ​ខួងនិងធ្វើសកម្មភាពចាប់ពីថ្ងៃទី២ឧសភាដល់ថ្ងៃទី១៥សីហាឆ្នាំ២០១៤ អ្នកនាំ​ពាក្យ
ក្រសួងការបរទេសវៀតណាមលោក Le Hai Binh បានលើកច្បាស់ថា ទីតាំង​ធ្វើ
សកម្មភាពរបស់ក្រុមម៉ាស៊ីនខួង HD-981 ដែលបានលើកឡើងក្នុងសេចក្តី​ប្រកាស
នាវាចរណ៍របស់នាយកដ្ឋានកិច្ចការនាវាចរណ៍ចិនស្ថិតទាំងស្រុងក្នុង​ដំបន់សេដ្ឋកិច្ច
ផ្ដាច់មុខ ដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ឆ្ងាយពីឆ្នេរ​សមុទ្រវៀតណាម
ប្រមាណ១២០ម៉ាយ។ លោក Le Hai Binh បានអះអាងថា​វៀតណាមមានភ័ស្តុតាង
ប្រវត្តិសាស្ត្រនិងមូលដ្ឋានកត្តិយុតក៏គ្រប់គ្រាន់ដើម្បីអះអាង​នូវអធិបតេយ្យភាព
របស់ខ្លួនចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ក៏ដូចជាសិទ្ធិអធិបតេយ្យ
ភាពនិងសិទ្ធិយុត្តាធិការចំពោះដំបន់សេដ្ឋកិច្ចផ្ដាច់មុខ​និងដំបន់ខ្ពង់រាបបាតសមុទ្រ
របស់ខ្លួនត្រូវបានកំណត់សមស្របនឹងអនុសញ្ញា​អង្គការសហប្រជាជាតិស្ដីពីច្បាប់
សមុទ្រឆ្នាំ១៩៨២។​រាល់សកម្មភាពរបស់​បរទេស​លើដំបន់សមុទ្រវៀតណាមដែល
មិនទាន់បានអនុញ្ញាត្តិរបស់វៀតណាម​សុទ្ធតែមិនស្របច្បាប់និងមោឃៈ វៀតណាម
ប្តេជ្ញាប្រឆាំងជំទាស់។

        សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាមក៏បានចេញសេចក្តីប្រកាសអះអាងថា​ការងារពោលខាងលើរបស់អគ្គក្រុមហ៊ុនប្រេងឧស្ម័នសាគរចិនគឺរំលោភលើ​អធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់វៀតណាមតាមការកំណត់របស់អនុសញ្ញា
អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ នាថ្ងៃទី៤ឧសភា សម្ព័ន្ធ​ក្រុមហ៊ុន
ប្រេងឧស្ម័នវៀតណាមបានមានសំបុត្រផ្ញើរជូនប្រធាននិងអគ្គនាយកនៃអគ្គក្រុមហ៊ុន
ប្រេងឧស្ម័នសាគរចិនប្រឆាំងជំទាស់យ៉ាងពេញទំហឹងកាយវិការនេះនិងប្តេជ្ញាសំណូម
ពរបញ្ឈប់សកម្មភាពមិនស្របច្បាប់និងដកចេញអាគ៌ាខួង HD-981 ចេញពីដំបន់សមុទ្រ
របស់វៀតណាមភ្លាមមួយរំពេច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ