វៀតណាមប្រឆាំងជំទាស់ចំពោះរាល់សកម្មភាពរំលោពលើអធិបតេយ្យភាពរបស់មាតុប្រទេស
(VOVworld) – នាថ្ងៃទី ៧ មិនា ឆ្លើយសំណួរអំពីប្រតិកម្មរបស់វៀតណាមចំពោះ ការដែល នាវាត្រួតពិនិត្យសមុទ្ររបស់ចិនធ្វើសកម្មភាពនៅសមុទ្រខាងកើត ក្នុងនោះមានប្រជុំកោះ
Truong Sa និង Hoang Sa របស់វៀតណាម អ្នកនាំពក្យ ក្រសួងការបរទេសវៀតណាម
លោក Luong Thanh Nghi បានលើកច្បាស់ជាថ្មីម្តង់ទៀតថា៖
“វៀតណាមអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Truong Sa និង Hoang
Sa។ រាល់សកម្មភាពនៅតំបន់សមុទ្រនេះដែលមិនទាន់មានការអនុញ្ញត្តរបស់វៀតណាម គឺការរំលោភលើអាធិតេយ្យភាពរបស់វៀតណាម។ យើងខ្ញុំ ប្តេជ្ញារប្រឆាំងជំទាស់យ៉ាង
ខ្លាំងក្លា។”
ក្នុងសន្និសីទកាសែត លោក Luong Thanh Nghi ក៏បានជូនដំណឹងអំពីសកម្មភាពកិច្ចការ
បរទេសសំខាន់មួយចំនួន នាពេលខាងមុខ ដូចជា នាយករដ្ឋមន្ត្រី វៀតណាម លោក
Nguyen Tan Dung នឹងចូលរួមសន្និសីទជាន់ខ្ពស់សហប្រតិ បត្តិការរវាងកម្ពុជា-ឡាវ-មីយ៉ាន់ម៉ានិងវៀតណាមលើកទី ៦ (CLMV 6) និង សន្និសីទជាន់ខ្ពស់យុទ្ធសាស្ត្រសហ
ប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ទន្លេ Ayayewady-Chao Phraya-Mekong (ACMECS 5) នៅ
រដ្ឋធានី វៀងច័ន្ធ ឡាវ ចាប់ពីថ្ងៃទី ១២ ដល់ទី ១៥ មិនា ឆ្នាំ ២០១៣។ ក្រៅពីនោះវៀត
ណាម ក៏បានចូលរួម សន្និសីទជាន់ខ្ពស់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម
លើកទី ៧៕
|
អ្នកនាំពក្យ ក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi (Image: Internet) |