វៀតណាមប្រឆាំងជំទាស់ដាច់អហង្ការនិងទាត់ចោលសេចក្តីសម្រេចចិត្តរបស់ចិនស្តីពីការហាមនេសាទនៅសមុទ្រខាងកើត
(VOVworld)-នៅសន្និសីទកាសែតរបស់ក្រសួងការបរទេសវៀតណាម នាថ្ងៃទី ៤ឧសភានោះ ក្នុងការឆ្លើយសំណួរស្តីអំពីប្រតិកម្មរបស់វៀតណាម ទាក់ ទិននឹងបទបញ្ញត្តិហាមនេសាទនៅសមុទ្រខាងកើតដែលចិននាំចេញដោយឯកតោ ភាគី តាមនោះ គឺហាមប្រាមសកម្មភាពនេសាទលើសមុទ្រខាងកើតចាប់ពីថ្ងៃទី១ ឧសភាដល់ថ្ងៃទី១៦សីហាឆ្នាំ២០១៧នោះ អ្នកនាំពាក្យក្រសួងការបទេសវៀត ណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖
អ្នកនាំពាក្យក្រសួងការបទេសវៀត ណាម លោកស្រី Le Thi Thu Hang |
“វៀតណាមប្រឆាំងជំទាស់ដាច់អហង្ការនិងទាត់ចោលសេចក្តីសម្រេចចិត្ត ដោយឯកតោភាគីនេះរបស់ចិន ដោយសារទង្វើនេះ រំលោភយ៉ាងធ្ងន់ធ្ងរទៅលើ អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ក៏ដូចជាសិទ្ធិស្រប ច្បាប់លើតំបន់សមុទ្រវៀតណាមដែលបានកំណត់ថាសមស្របជាមួយអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដើរផ្ទុយទៅនឹងស្មារតីនិង សេចក្តីថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រវាងអាស៊ាន និងចិន ហើយសកម្មភាពនេះគឺមិនមានអត្ថប្រយោជន៍សម្រាប់ការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់នោះឡើយ”។
ស្តីពីទស្សនៈរបស់វៀតណាមចំពោះកិច្ចព្រមព្រៀងដៃគូសហប្រតិបត្តិការសេដ្ឋ កិច្ចអន្តរប៉ាស៊ីហ្វិក (TPP) ដែលកិច្ចប្រជុំនេះបានបើកនាពេលថ្មីៗនេះដោយមានការ ចូលរួមរបស់ប្រទេសសាមាជិកចំនួន១១ដែលគ្មានវត្តមានរបស់អាមេរិកនោះ លោក ស្រី Le Thi Thu Hang បានអះអាងថា វៀតណាមចាត់ទុកការចូលរួម TPP និងកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាការបោះជំហានមួយសម្រាប់អនុវត្តគោល នយោបាយម្ចាស់ការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិ។តាមនោះ វៀតណាម នឹងបន្តដំណើរការផ្លាស់ប្តូរនេះ សំដៅអនុវត្តប្រកបដោយប្រ សិទ្ធភាពរាល់កិច្ចសន្យា FTA ដែលវៀតណាមបាននឹងចូលរួមនាពេលខាងមុខ៕