វៀតណាមប្រឆាំងជំទាស់ដាច់អហង្ការនិងស្នើឱ្យតៃប៉ិ (ចិន) លុបចោលសមយុទ្ធខុសច្បាប់នៅកោះ Ba Binh
(VOVWORLD) - លោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់អហង្ការ និងស្នើឱ្យតៃប៉ិ (ចិន) លុបចោលសមយុទ្ធខុសច្បាប់នេះ ហើយកុំធ្វើដូច្នេះម្តងទៀតនៅពេលអនាគតទាល់តែសោះ។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang (រូបថត៖ TTXVN) |
នាថ្ងៃទី ១១ មិនា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀត ណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា វៀតណាមមានមូលដ្ឋានច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរ ជាតិ។ ការដែលតៃប៉ិ (ចិន) បន្តធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅដែនទឹកជុំវិញកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់វៀតណាមលើកោះនេះ គំរាមកំហែងដល់សន្តិភាពដែនសមុទ្រ ស្ថិរភាព សុវត្ថិភាព និងសន្តិសុខនាវាចរណ៍ បង្កភាពតានតឹងនិងធ្វើឲ្យស្ថានការណ៍នៅសមុទ្រខាងកើតកាន់តែស្មុគស្មាញ។
លោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់អហង្ការ និងស្នើឱ្យតៃប៉ិ (ចិន) លុបចោលសមយុទ្ធខុសច្បាប់នេះ ហើយកុំធ្វើដូច្នេះម្តងទៀតនៅពេលអនាគតទាល់តែសោះ៕