វៀតណាមប្រឆាំងជំទាស់ទង្វើរបស់តៃវ៉ាន់(ចិន)ហាត់សមបាញ់គ្រាប់ពិតនៅជំវិញកោះ Ba Binh
(VOVWORLD) -នាថ្ងៃទី២៤សីហា ក្នុងការឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីការដែលតៃវ៉ាន់ (ចិន) ហាត់សមបាញ់គ្រាប់ពិតនៅកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa អ្នកនាំ ពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ ថា ៖
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang |
“វៀតណាមមានមូលដ្ឋានច្បាប់គ្រប់គ្រាន់និងភស្តុតាងប្រវត្តិសាស្ត្រជាក់លាក់ អះអាងអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ ការ ដែលតៃវ៉ាន់ (ចិន) បានរៀបចំការហាត់សមបាញ់គ្រាប់ពិតជាច្រើនលើកច្រើនសារ នៅជុំវិញកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាមជាសកម្មភាព រំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពដែនដីរបស់វៀតណាមចំពោះប្រជុំកោះ នេះ គំរាមកំហែងសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខនាវាចរណ៍និងបណ្តាលឲ្យ ស្ថានភាពនៅសមុទ្រខាងកើតកាន់តែស្មុគ្រស្មាញ។ ជាថ្មីម្តងទៀត វៀតណាមប្រឆាំង ជំទាស់ដាច់អហង្កានិងសំណូមពរតៃវ៉ាន់ (ចិន) កុំប្រព្រឹត្តសកម្មភាពស្រដៀងដូច្នោះ”៕