វៀតណាមប្រឆាំងជំទាស់នឹងគ្រប់ការទាមទាររបស់ចិននៅសមុទ្រខាងកើតដោយផ្អែកលើខ្សែបន្ទាត់៩កំណាត់
(VOVWORLD) - ការដែលក្រសួងធនធានធម្មជាតិចិនបានប្រកាសអ្វីដែលគេហៅថា "ផែនទីស្តង់ដារឆ្នាំ ២០២៣" ក្នុងនោះរួមមានប្រជុំកោះ Hoang Sa និង Truong Sa របស់
វៀតណាម ក៏ដូចជាការបង្ហាញពីការទាមទារនូវខ្សែបន្ទាត់ ៩ កំណាត់ គឺជាការរំលោភបំពានលើអធិបតេយ្យភាពរបស់
វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang។ (រូបថត៖ VOV) |
នាថ្ងៃទី ៣១ សីហា នៅទីក្រុងហាណូយ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលក្រសួងធនធានធម្មជាតិរបស់ចិន បានប្រកាសពីអ្វីដែលគេហៅថា "ផែនទីស្តង់ដារឆ្នាំ ២០២៣" ដែលក្នុងនោះរួមមានប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានអះអាងថា៖ ការដែលក្រសួងធនធានធម្មជាតិចិនបានប្រកាសអ្វីដែលគេហៅថា "ផែនទីស្តង់ដារឆ្នាំ ២០២៣" ក្នុងនោះរួមមានប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម ក៏ដូចជាការបង្ហាញពីការទាមទារនូវខ្សែបន្ទាត់ ៩ កំណាត់ គឺជាការរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមលើដែនសមុទ្ររបស់ខ្លួន ដែលត្រូវបានកំណត់តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ។ ដូច្នេះ ការទាមទារ អធិបតេយ្យភាព និងការទាមទារសមុទ្រដោយផ្អែកលើខ្សែបន្ទាត់ ៩ កំណាត់ ដូចដែលបានបង្ហាញក្នុងផែនទីខាងលើគឺមោឃៈ ហើយជាការរំលោភបំពានលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
លោកស្រី Pham Thu Hang បានបញ្ជាក់សារជាថ្មីម្តងទៀតថា វៀតណាមអះអាងយ៉ាងខ្លាំងក្លានូវគោលជំហរដ៏ឥតងាករេរបស់ខ្លួនចំពោះបញ្ហាអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជាប្រឆាំងជំទាស់យ៉ាងដាច់ខាតនឹងគ្រប់ការទាមទាររបស់ចិននៅសមុទ្រខាងកើត ដោយផ្អែកលើខ្សែបន្ទាត់ ៩ កំណាត់៕