វៀតណាមប្រឆាំងជំទាស់និងច្រានចោលបទហាមនេសាទដោយមោឃៈនៅសមុទ្រខាងកើត

(VOVworld)-ក្នុងការឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្តីពីការដែលចិនជូន​ដំណឹងនូវពេលវេលានិងវិធានការអនុវត្តការផ្អាកនេសាទនៅសមុទ្រខាងកើត ចាប់ពីម៉ោង១២ថ្ងៃទី១៦ឧសភាឆ្នាំ២០១៦ដល់ម៉ោង១២ថ្ងៃទី១សីហាឆ្នាំ២០១៦ ដែលបានបង្ហោះនៅគេហទំព័រព័ត៌មានរបស់រដ្ឋអំណាចទីក្រុង Haikou ខេត្ត Hainan ប្រទេសចិននិងសារព័ត៌មានអេឡិចត្រូនិកនោះ អ្នកនាំពាក្យក្រសួងការ បរទេស
វៀតណាម លោក Le Hai Binh បានលើកច្បាស់ថា វៀតណាមប្រឆាំង ទំទាស់ដាច់
អហង្ការនិង ច្រានចោលសេចក្តីសម្រេចដោយមោឃៈនេះ។​សកម្ម ភាពនេះរបស់
ចិនបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិនិងផលប្រយោជន៍គតិយុត្តិ របស់វៀតណាម ចំពោះតំបន់សមុទ្ររបស់វៀតណាម គឺដើរផ្ទួយទៅនឹងស្មារតី និង សេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ