វៀតណាមប្រឆាំងជំទាស់និងបដិសេធរាល់ការទាមទារដែលផ្ទុយនឹងច្បាប់អន្តរជាតិនៅសមុទ្រខាងកើត

(VOVWORLD) - វៀតណាមមានបំណងចង់ឲ្យប្រទេសពាក់ព័ន្ធគោរពបទប្បញ្ញត្តិនៃ UNCLOS ១៩៨២រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងស្វែងរកដំណោះស្រាយជាមូលដ្ឋាន រយៈពេលវែងនៅសមុទ្រខាងកើត។
វៀតណាមប្រឆាំងជំទាស់និងបដិសេធរាល់ការទាមទារដែលផ្ទុយនឹងច្បាប់អន្តរជាតិនៅសមុទ្រខាងកើត - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang  (រូបភាព៖ ក្រសួងការបរទេស)

នាថ្ងៃទី ២៣ មីនា ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីគោលជំហររបស់វៀតណាមលើការថ្លែងមតិរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី ១៤ ខែមីនា និងសេចក្តីប្រកាសរបស់ក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃទី ១៧ ខែមីនា ស្តីពីបញ្ហាសមុទ្រខាងកើត អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់ថា៖ ដូចដែលបានបញ្ជាក់ម្តងហើយម្តងទៀត វៀត ណាមមានមូលដ្ឋានច្បាប់ពេញលេញ និងភស្តុតាងជាប្រវត្តិសាស្ត្រ ដើម្បីបញ្ជាក់អំពីអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជា មានអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការលើតំបន់ដែនសមុទ្ររបស់ខ្លួន ដែលបានកំណត់ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

ទាក់ទិននឹងការទាមទារនៅសមុទ្រខាងកើត ដែលផ្ទុយនឹងច្បាប់អន្តរជាតិ រំលោភអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជារំលោភលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមទាក់ទងនឹងតំបន់ដែនសមុទ្ររបស់វៀតណាម ដែលបានកំណត់ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២  គោលជំហររបស់វៀតណាមតែងតែច្បាស់លាស់   និងត្រូវបានបញ្ជាក់ជាច្រើនដង តាមនោះ វៀតណាមប្រឆាំងជំទាស់យ៉ាងម៉ឺងម៉ាត់ និងច្រានចោលរាល់ការទាមទារទាំងអស់នេះ។

វៀតណាមមានបំណងចង់ឲ្យប្រទេសពាក់ព័ន្ធគោរពបទប្បញ្ញត្តិ នៃ UNCLOS ១៩៨២រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងស្វែងរកដំណោះស្រាយជាមូលដ្ឋាន រយៈពេលវែងនៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ