វៀតណាមប្រឆាំងជំទាស់រាល់សកម្មភាពរំលោភនិងប្តេជ្ញាការពារអធិបតេយ្យភាពជាតិ
(VOV WORLD,) /  
(VOV)_នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan
Dung ក្នុងជំនួបសន្ទនាជាមួយអ្នកបោះឆ្នោត សង្កាត់ Hong Bang ទីក្រុង Hai Phong (
ភាគខាងជើងវៀតណាម) នាថ្ងៃទី១៥ ឧសភា។
តាងនាមអោយបណ្ដាសមាជិក សមាជិកាសភាមណ្ឌលទីក្រុង Hai Phong
នាយករដ្ឋមន្ត្រីNguyen Tan Dung បានសម្ដែងច្បាស់នូវទស្សនះស្ដីពីសកម្មភាពរបសចិន ដែលបានដាកស្ថានីយខួងនិងនាវានានានៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ និង
តំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម។ សកម្មភាពនេះរបស់ចិនបានរំលោភយ៉ាងធ្ងន់
ធ្ងរទៅលើច្បាប់អន្តរជាតិ អនុសញ្ញានៃអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ
១៩៨២ DOC គំរាមគំហែងដល់សន្តិភាពស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត។ នាយករដ្ឋមន្ត្រីបានអះអាងថា៖បក្ស រដ្ឋវៀតណាមបានអត់ធ្មត់ បង្ហាញសុឆ័ន្ទះ និងប្រើគ្រប់កាណាល់ ជំនួបប្រាស្រ័យដើម្បីផ្លាស់ប្តូរជាមួយភាគីចិន។ ប៉ុន្តែភាគីចិនមិនបានបំពេញតម្រូវការសមស្រប ត្រឹមត្រូវរបស់វៀតណាម ហើយថែម
ទាំងបន្ទោសអោយវៀតណាមផង និងបង្កើនការគំរាមគំហែង រំលោភទៅលើទ្រព្យ
សម្បត្តិ បង្ករងរបួសចំពោះបណ្ដាកងកម្លាំងប្រតិបត្តិច្បាប់លើសមុទ្ររបស់វៀតណាម
ទៀតផង។ នាយករដ្ឋមន្ត្រីNguyen Tan Dung បានអោយដឹងថា៖ វៀតណាមជានិច្ច
កាលមានគោលបំណងដោះស្រាយរាល់ជំលោះជាមួយចិនដោយសន្តិវិធី ផ្អែកទៅ
លើច្បាប់អន្តរជាតិ សមភាព និងគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់
ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាពស្ថិរភាពនៅក្នុងតំបន់និងអន្តរជាតិ។
|
រូបថតអិនធឺណែត |
នៅទីនេះលោកNguyen Tan Dung បានលើកច្បាស់ថា៖ទិសដៅ
សំខាន់របស់រដ្ឋាភិបាលក្នុងការបញ្ជាណែនាំខឿនសេដ្ឋកិច្ចគឺប្រមូលផ្តុំទៅលើការលើការលោតផ្លោះយុទ្ឋសាស្រ្តចំនួន៣ផ្សារភ្ជាប់ជាមួយការរៀបចំ
រចនាសម្ព័ន្ឋនៃខឿនសេដ្ឋកិច្ចផ្ទេប្តូររូបសណ្ឋានកំណើនបន្តធានាសុខុមាណ
ភាពសង្គមប្រឆាំងអំពើពុករលួយបង្កើនការងារការពារប្រទេសការពារ
អធិបតេយ្យភាពជាតិនិងបូរណភាពដែនដី៕
-VOV WORLD,