វៀតណាមប្រឆាំងជំទាស់សកម្មភាពយោធារបស់ចិននៅ Phu Lam

(VOVWORLD) - នៅសន្និសីទកាសែតប្រចាំខែនារសៀលថ្ងៃទី ១៤ មិថុនា នៅទីក្រុង ហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងជាថ្មីម្តងទៀតថា៖ វៀតណាមមានមូលដ្ឋានគត្តិយុត្តដោយ គ្រាប់គ្រាន់និងសក្ខីភាពប្រវត្តិសាស្ត្រដែលអះអាងនូវអាធិបតេយ្យភាពរបស់ វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa សមស្របនឹងច្បាប់ អន្តរជាតិ។
វៀតណាមប្រឆាំងជំទាស់សកម្មភាពយោធារបស់ចិននៅ Phu Lam  - ảnh 1 វៀតណាមប្រឆាំងជំទាស់សកម្មភាពយោធារបស់ចិននៅ Phu Lam 

នៅសន្និសីទកាសែតប្រចាំខែនារសៀលថ្ងៃទី ១៤ មិថុនា នៅទីក្រុង ហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងជាថ្មីម្តងទៀតថា៖ វៀតណាមមានមូលដ្ឋានគត្តិយុត្តដោយ គ្រាប់គ្រាន់និងសក្ខីភាពប្រវត្តិសាស្ត្រដែលអះអាងនូវអាធិបតេយ្យភាពរបស់ វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa សមស្របនឹងច្បាប់ អន្តរជាតិ។ រាល់សកម្មភាពនៅប្រជុំកោះទាំងពីរនេះដែលមិនទទួលបានការអនុ ញ្ញាតរបស់វៀតណាមមិនស្របច្បាប់និងមោឃះទាំងស្រុង។ ចំពោះព័ត៌មាននៃ សារព័ត៌មានអន្តរជាតិនាថ្ងៃទី ៨ មិថុនា ដែលបានឲ្យដឹងថា៖ ចិនបានបញ្ជូនកាំ ជ្រួចទៅកាន់កោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម អ្នក នាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ ធ្ងន់ថា៖

        «ការដែលចិនដាក់ពង្រាយកាំជ្រួចនៅកោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa បានរំលោភដ៏ធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម បង្កើន ភាពតានតឹង គំរាមកំហែងសន្តិភាពស្ថិរភាពក្នុងតំបន់ក៏ដូចជាសន្តិសុខសុវត្ថភាព សេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍លើសមុទ្រខាងកើត។ វៀតណាមស្នើ ឲ្យចិនបញ្ឈប់ភ្លាមមួយរំពេករាល់សកម្មភាពខុសឆ្គងនោះដករាល់គ្រឿងឧបករណ៍យោធាដែលបានដាក់ពង្រាយដោយខុសច្បាប់ចេញពីប្រជុំកោះ Hoang Sa របស់វៀតណាម៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ