វៀតណាមប្រឆាំងជំទាស់សកម្មភាពរំលោភអធិតេយ្យភាពរបស់ចិនលើប្រជុំកោះ Hoang Sa របស់វៀតណាម

វៀតណាមប្រឆាំងជំទាស់សកម្មភាពរំលោភអធិតេយ្យភាពរបស់ចិនលើប្រជុំកោះ Hoang Sa របស់វៀតណាម - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi (Image: VOV Online)

(VOVworld) – នាថ្ងៃទី ១៧ កក្កដា ចិនបានមានសកម្មភាពរំលោភលើអធិបតេយ្យភាព
របស់វៀតណាមយ៉ាងច្បាស់លាស់ដោយមានការរៀបចំពិធីផ្តល់អត្តសញ្ញាណប័ណ្ណនិង
លិខិតស្នាក់នៅសំរាប់ប្រជាជននៅប្រជុំកោះ Hoang Sa ដែលភាគីចិនហៅថា៖ “ទីក្រុង
Sansha”។ ក្នុងសន្និសិទការសែតសាមាញ្ញ ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី ១៨ កក្កដា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi បានលើកច្បាស់ថា៖

“គោលជំហររបស់វៀតណាមចំពោះ “ទីក្រុង Sansha” ត្រូវបានលើកច្បាស់ជា ច្រើន។ សកម្មភាពពោលខាងលើរបស់ចិនបានរំលោភលើអធិបតេយ្យភាព លើប្រជុំកោះ Hoang
 Sa និង Truong Sa របស់វៀតណាម។ សកម្មភាពនេះគ្មាន តំលៃណាមួយឡើយ។”

មុននោះ នាថ្ងៃទី ១ កក្កដា នាវាលេខ ៣០៦ របស់ចិន បានប្រមាញដោយអំពើហឹង្សារ
នាវានេសាទត្រីរបស់វៀតណាមចំនួន ២ គ្រឿង ក្នុងតំបន់ប្រជុំកោះ Hoang Sa។ ទាក់
ទិនដល់រឿងហេតុនេះ លោក Luong Thanh Nghi បានឲ្យដឹង ទៀតថា៖

“នាបច្ចុប្បន្ន បណ្ដាស្ថាប័នទាក់ទិននៃប្រទេសទាំង ២ កំពុងបន្តលៀតត្រដាងការ ព្រមព្រៀងអំពីការបង្កើតខ្សែទូរស័ព្ទ hotline ស្តីអំពីសកម្មភាពនេសាទត្រីលើសមុទ្រ ។ យើងខ្ញុំសង្ឈឹមថា៖ ក្នុងពេល ខ្សែទូរសព្ទ hotline ចាប់ផ្តើមសកម្មភាព នោះគឺភាគីទាំង ២ អាចផ្លាស់ប្តូរព័ត៌មានជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាយ៉ាងឆាប់ៗ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ