វៀតណាមប្រឆាំងជំទាស់អំពើរំលោភច្បាប់របស់ចិននៅប្រជុំកោះ Truong Sa
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh |
(VOV)_នាថ្ងៃទី៦ វិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le
Hai Binh បានលើកច្បាស់ថា៖ វៀតណាមមានគ្រប់ភស្តុតាងគតិ្តយុត្តនិងភស្តុតាង
ប្រវត្តិសាស្ត្រដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះទាំងពីរ
Hoang Sa និង Truong Sa។ សកម្មភាពសាងសង់នៅកោះ Chu Thap របស់ភាគីចិន
បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើ់អធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ
Truong Sa រំលោភទៅលើច្បាប់អន្តរជាតិ បង្កភាពតឹងរឹង ធ្វើអោយសភាពការណ៍
កើតស្មុគ្រស្មាញថែមទៀត គ្មានផលប្រយោជន៍ចំពោះសន្តិភាព ស្ថិរភាពនៅក្នុង
តំបន់។
វៀតណាមប្តេជ្ញាប្រឆាំងជំទាស់សកម្មភាពខុសច្បាប់ពោលខាងលើរបស់ចិន
និងស្នើភាគីចិនត្រូវគោរពអធិបតេយ្យភាពរបស់វៀតណាម អនុវត្ត DOC យ៉ាងមឹង
មាត់ បញ្ឈប់ភ្លាមសកម្មភាពកសាងសំណង់ បំផ្លាញស្ថានភាពដើមនៅប្រជុំកោះ
Truong Sa និងមិនទុកអោយសកម្មភាពខុសឆ្គងដូចខាងលើកើតមានឡើងតទៅ
ទៀតឡើយ។
នាថ្ងៃនេះដែរ ដំណាងក្រសួងការបរទេសវៀតណាមបានជួបជាមួយស្ថាន
ទូតចិនប្រចាំនៅទីក្រុងហាណូយ ដើម្បីជូនកំណត់ទូតប្រឆាំងដែរ៕