វៀតណាមប្រើប្រាស់ថាមពលបរមាណូដើម្បីគោលដៅសន្តិភាព
(VOVWORLD) /  
|
វៀតណាមប្រើប្រាស់ថាមពលបរមាណូដើម្បីគោលដៅសន្តិភាព (CATPHCM) |
Vovworld-នាថ្ងៃទី២០មករានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីបើកសន្និសីទ
ប្រចាំឆ្នាំអគ្គិសនីនុយគ្លេអ៊ែទ្វីបអាស៊ីឆ្នាំ២០១៤ ដោយវៀតណាមសហការជាមួយ
សមាគមនុយគ្លេអ៊ែពិភពលោក (WNA) និងអង្គការទាក់ទិននានាសហការរៀបចំ។ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមលោក Le Dinh Tien បានឲ្យ
ដឹងថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺមិនរីកសាយនុយគ្លេអ៊ែ។ វៀតណាមចាត់ទុកនេះមិនត្រឹមតែជាការទទួលខុសត្រូវជាតិប៉ុណ្ណោះទេ ថែមទាំងជា
កាតព្វកិច្ចចំពោះសហគមន៍អន្តរជាតិទៀតផង។ ដើម្បីអនុវត្តកិច្ចសន្យានេះ វៀតណាម
បានចូលរួមកិច្ចព្រមព្រៀងអនុសញ្ញាអន្តរជាតិជាច្រើនស្ដីពីសុវត្ថិភាពសន្តិសុខនិង
មិនរីកសាយនុយគ្លេអ៊ែ។
សន្និសីទបានពិភាគ្សារាល់ប្រធានបទស្នូលជុំវិញវិស័យអគ្គិសនីនុយគ្លេអ៊ែដូចជា អភិវឌ្ឍន៍អគ្គិសនីនុយគ្លេអ៊ែនៅវៀតណាម យថាទស្សន៍អភិវឌ្ឍន៍អគ្គិសនីនុយគ្លេអ៊ែ
នៅអាស៊ី-អាគ្នេយ៍ ការបោះជំហានអភិវដ្ឍន៍របស់ប្រទេសទើបនឹងលេចចេញក្នុង
កាលៈទេសៈអគ្គិសនីនុយគ្លេអ៊ែសកលជាដើម។
សន្និសីទបានប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់បីថ្ងៃទី២០ដល់២២មករា៕
-VOVWORLD