វៀតណាមប្រើប្រាសប្រភពកំលាំងនិងគំរូនៃគំរោងការណ៏របស់IFADប្រកបដោយប្រសិទ្ធភាព

(VOVworld)-នាថ្ងៃទី 23 កុម្ភះ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញាវត្ថុ Truong Chi Trung ប្រធានគណះប្រតិភូវៀតណាម និង នាយកមូលនិធិអភិវឌ្ឈន៏កសិកម្មពិភពលោក ( IFAD) kanayo F.Nwanze បានមានជំនួបគ្នា  នៅខាងក្រៅ សន្និសិទប្រចាំឆ្នាំ លើកទី 35 របស់ ក្រុមប្រឹក្សារអភិបាលមូលនិធិអភិវឌ្ឈន៏ កសិកម្មអន្តរជាតិ ដែល​ប្រព្រឹត្តិទៅនៅទីក្រុង Roma របស់អ៊ីតាលី ពីថ្ងៃ ទី 22 ដល់ថ្ងៃទី23 កុម្ភះ។ក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញាវត្ថុ Truong Chi Trung បានជូនដំណឹងអោយ នាយកមូលនិធិអភិវឌ្ឈន៏កសិកម្មពិភព លោក( IFAD) kanayo F.Nwanze នូវបណ្ដាសមិទ្ធិផល​ ក្នុង ការ អភិវឌ្ឈន៏​សេដ្ឋកិច្ច សង្គម ដែលវៀតណាមទទួលបាន ក្នុងនោះមាន ការកាត់ បន្ថយ ភាពក្រីក្រ ជាមួយការជួយឧបត្ថម្ភរបស់មូលនិធិអភិវឌ្ឈន៏កសិកម្ម អន្តរជាតិ។ អនុរដ្ឋមន្ត្រី​ Truong Chi Trung បានអោយដឹងថា៖​ ក្នុងរយះពេល​ខាងមុខនេះ​ វៀតណាមនឹងមានបណ្ដាសំណូមពរចំពោះ មូលនិធិអភិវឌ្ឈន៏ កសិកម្មពិភពលោក និងមានគោលបំណងថាទទួលបានការអនុម័តរបស់ មូលនិធិដើម្បីបណ្ដាគំរោងការនេះអាចបានអនុវត្តយ៉ាងឆាប់ៗនៅវៀតណាម។

វៀតណាមប្រើប្រាសប្រភពកំលាំងនិងគំរូនៃគំរោងការណ៏របស់IFADប្រកបដោយប្រសិទ្ធភាព - ảnh 1
វៀតណាមប្រើប្រាសប្រភពកំលាំងនិងគំរូនៃគំរោងការណ៏របស់IFADប្រកបដោយប្រសិទ្ធភាព


          លោក​ Kanayo F.Nwanze បានសម្ដែងនូវគោលបំណង់ថា  វៀតណាម នឹងបង្កើន កិច្ចសហប្រតិបត្តិការជាងទៀត ជាមួយមូលនិធិអភិវឌ្ឈន៏កសិកម្ម ពិភពលោក ក្នុងការវិនិយោគអភិវឌ្ឈន៏កសិកម្មនិងជនបទប្រកបដោយយូរ អង្វែង ទន្ទឹមនឹងនោះ អះអាងថា៖មូលនិធិនឹងបន្តគាំទ្រនិងវិនិយោគអោយ បណ្ដាគំរោងការណ៏អភិវឌ្ឈន៏កសិកម្មនៅវៀតណាមដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ